ព្រឹត្តិការសន្និបាតអ្នកសរសេរកម្មវិធីធំបំផុតរបស់ Apple គឺនឹងប្រារព្ធទៅនាពាក់កណ្ដាលខែមិថុនាខាងមុខ ហើយគេក៏រំពឹងថា ក្រុមហ៊ុនផលិត iPhone នេះក៏អាចបញ្ចេញប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី iOS 11 សម្រាប់ស្មាតហ្វូនពួកគេផងដែរ។
iOS 11 ត្រូវបានគេសន្និដ្ឋានថាអាចនឹងមានមុខងារប្លែកៗសម្បូរបែបជាច្រើនដែលមានដូចជា ៖
- លើផ្ទាំងអេក្រង់មួយៗ មាន icon កម្មវិធីច្រើនជាងបច្ចុប្បន្ន។
- Touch ID កាន់តែមានសុវត្ថិភាពខ្ពស់ ដែលអាចបិទ iPhone នៅពេលស្កេនក្រយៅដៃខុសច្រើន។
- អាចធ្វើការហៅចេញចូលជាទម្រង់វីដេអូ និងមើលវីដេអូនានា ដំណាលពេលប្រើប្រាស់មុខងារផ្សេងទៀត។
- កម្មវិធីដែលក្រុមហ៊ុនដាក់ឲ្យ គឺមិនអាចផ្លាស់ប្ដូរបាន ព្រោះដើម្បីបញ្ហាសុវត្ថិភាព។
- ក្ដារចុចថ្មី ដែលមានបន្ថែមជួរលេខមកស្រាប់ជាមួយអក្សរ។
- វាយអក្សរបានរហ័ស ជាមួយក្បួនចុចរបៀបអូស។
- កាមេរ៉ាកាន់តែទំនើប ដែលអាចកំណត់ទម្រង់ថតដូចកាមេរ៉ា DSLR។
- គុណភាព និងទំហំការថតវីដេអូ អាចផ្លាស់ប្ដូរបានក្នុងកាមេរ៉ា ខណៈបច្ចុប្បន្នតម្រូវឲ្យប្ដូរក្នុង Setting។
- ងាយស្វែងរកឈ្មោះដែលមានក្នុងកំណត់ត្រាលេខទូរសព្ទ។
- ប្រើប្រាស់កម្មវិធីបានច្រើនក្នុងពេលតែមួយសម្រាប់ iPad។
- Siri កាន់តែទំនើប និងកាន់តែរហ័ស៕
ចុចអានបន្ត ៖
ប្រភព៖
PhoneArena
ប្រែសម្រួល៖ រដ្ឋ