ចេញ Render iPhone 8 ថ្មី​ដាក់​ធៀប​ Galaxy S8/S8+

  • 2017-05-31 06:59:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ដំណឹង​លេច​ធ្លាយ​ចុង​ក្រោយ​ដែល​វិបសាយ​ iDrop News ទទួល​បាន​ផ្ដាច់​មុខ​បាន​បង្ហាញ​ឲ្យ​ដឹង​កាន់​តែ​ច្បាស់​ពី​វិមាត្រ​របស់​ iPhone 8។

ផ្អែក​តាម​ដំណឹង​លេច​ធ្លាយ​ឲ្យ​ដឹង​ថា​ iPhone 8 នឹង​មាន​ទំហំ​ធំ​ជាង​ iPhone 7 ថែម​មាន​កម្រាស់​ក្រាស់​ជាង​ទៀត​ផង ដោយ​ iPhone 8 មាន​វិមាត្រ ១៤៣,៥៩ x ៧០,៩៤ x ៧,៥៧ ម.ម ធៀប​នឹង iPhone 7 មាន​វិមាត្រ​ ១៣៨,៣x៦៧,១x៧,១ ម.ម។

ដូច​ឃើញ​ក្នុង​រូប​ប្រៀប​ធៀប​ខាង​លើ​ iPhone 8 គឺ​មាន​វិមាត្រ​ដែល​ស្ថិត​នៅ​ចន្លោះ​ iPhone 7 និង iPhone 7 Plus។ ទោះ​ជា​ iPhone 8 មាន​ទំហំ​តូច​ជាង iPhone 7 Plus មែន​ ប៉ុន្តែ​នៅ​តែ​មាន​ទំហំ​​អេក្រង់​ធំ​ជាង​ដោយ​សារ iPhone 8 មាន​​ប្រើ​អេក្រង់​ដែល​ស្ទើរ​គ្មាន​គែម​ជុំវិញ ខុស​ពី iPhone 7 Plus។

ដោយ​ឡែក​បើ​យក iPhone 8 ធៀប​នឹង Galaxy S8/S8+ វិញ​ឃើញ​ថា​មាន​ប្រវែង​ខ្លី​ជាង ប៉ុន្តែ iPhone 8 មាន​មាឌ​ធំ​ជាង Galaxy S8/S8+៕​​​​

ចុចអាន៖

ប្រភព៖ idropnews   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម