Aubameyang ​ចោល​លុយ​វាល់​លាន​នៅ​ចិន ​មក​យក​២០​ម៉ឺន​ដុល្លារ​១​អាទិត្យ​នៅ PSG

  • 2017-06-01 02:33:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pierre-Emerick Aubameyang ​នឹង​ចុះ​កុងត្រា​លេង​ឱ្យ​ក្រុម​ Paris Saint-Germain ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ក្នុង​តម្លៃ​ខ្លួន​៦១​លាន​ផោន ​រួម​ជាមួយ​ប្រាក់​ឈ្នួល​ ១៦៨ ០០០​ផោន ​(ជាង​២០​ម៉ឺន​ដុល្លារ) ​ក្នុង​១​សប្ដាហ៍។

Yahoo Sport France ​បាន​បញ្ជាក់​ថា​ Top Scorer ​នៅ​អាល្លឺម៉ង់​ខាង​លើ​នេះ ​បាន​យល់​ព្រម​អស់​ហើយ​ជាមួយ​ក្រុម PSG ​ដោយ​រង់ចាំ​តែ​ដល់​ថ្ងៃ​ប្រកាស​ជា​ផ្លូវ​ការ​ប៉ុណ្ណោះ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ ជា​កីឡាករ​ដំបូង​របស់ PSG ​ប្រកាស​ទិញ ​ខណៈ​ដែល​ Alexis Sanchez ​ក៏​ជា​គោលដៅ​មួយ​សម្រាប់​ក្លឹប​អ្នក​មាន​នេះ​ដែរ តែ​ប្រហែល​ជា​ពិបាក​ព្រោះ​មាន​ក្លឹប Manchester City ​ប្រជែង​ទិញ​ជាមួយ​ដែរ។

កីឡាករ​វ័យ​២៧​ឆ្នាំ​ខាង​លើ​នេះ ​ក៏​ត្រូវ​បាន​ក្លឹប​អ្នក​មាន​ៗ ​នៅ​ចិន​ចង់​បាន​ដែរ ​ដោយ​ឱ្យ​តម្លៃ​ខ្លួន​និង​ប្រាក់​ឈ្នួល​ខ្ពស់​ថែម​ទៀត​ផង ប៉ុន្តែ​រូបគេ​មិន​សម្រេច​ចិត្ត​ចាកចេញ​ទៅ​លេង​នៅ​ទឹក​ដី​អាស៊ី​មួយ​នេះ​ទេ ព្រោះ​ចង់​បន្ដ​អនាគត​នៅ​អឺរ៉ុប។ Aubameyang ​រដូវ​កាល​កន្លង​ទៅ​នេះ ​ក្នុង​លីគ Bundesliga ​របស់​អាល្លឺម៉ង់​រូបគេ​បង្ហាញ​ខ្លួន​បាន​៣២​ប្រកួត រក​​បាន​៣១​គ្រាប់៕

ចុចអាន៖

soccer

ព័ត៌មានកីឡាអន្តរជាតិ

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ