ili ឧបករណ៍​ដណ្ដើម​អាជីព​អ្នក​បក​ប្រែ​ភាសា​ បើ​ទិញ​ពេល​នេះ​ចំណេញ​លុយ​ ៦០ ដុល្លារ

  • 2017-06-01 03:35:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ili ដែល​ល្បី​កាល​ពី​ឆ្នាំ​មុន​គ្រោង​ដណ្ដើម​អាជីព​អ្នក​បក​ប្រែ​ភាសា បច្ចុប្បន្ន​មាន​ការ​បើក​ឲ្យ Pre-Order ហើយ​។ ជា​ធម្មតា​តម្លៃ​របស់​វា​គឺ ២៤៩ ដុល្លារ ប៉ុន្តែ​បើ​អ្នក​កុម្ម៉ង់​ទុក​នៅ​ពេល​នេះ គឺ​ចំណេញ ៦០ ដុល្លារ​ ចុះ​មក​សល់​ត្រឹម ១៨៩ ដុល្លារ​ប៉ុណ្ណោះ ខណៈ​តួលេខ​លក់​កំណត់​ត្រឹម​តែ ១ ម៉ឺន​គ្រឿង​។

ili ជា​ឧបករណ៍​ស័ក្ដិសម​បំផុត​សម្រាប់​អ្នក​ទេសចរ​ក្រៅ​ប្រទេស។ ​នៅ​ពេល​អ្នក​និយាយ​អ្វី​មួយ​ វា​នឹង​ធ្វើ​ការ​បក​ប្រែ​ប្រយោគ​នោះ​ភ្លាមៗ​ក្នុង​រយៈ​ពេល​ ០,២ វិនាទី​ ទៅ​ជា​ជម្រើស​ភាសា​មួយ​ទៀត​ដែល​អ្នក​ត្រូវ​ការ ប៉ុន្តែ​បច្ចុប្បន្ន​អាច​គាំទ្រ​តែ ៤​ ភាសា​ប៉ុណ្ណោះ រួម​មាន​ចិន អង់គ្លេស ជប៉ុន អេស្ប៉ាញ។​ ឧបករណ៍​នេះ​មិន​ទាមទារ​ប្រើប្រាស់​ប្រព័ន្ធ​ Wi-Fi អ្វី​នោះ​ទេ គឺ​វា​បាន​ចង់​ភ្ជាប់​នូវ​ប្រព័ន្ធ​ពិសេស​ក្នុង​ម៉ាស៊ីន​ជា​ស្រេច​មក​ហើយ​។​

យ៉ាងណាមិញ​សម្រាប់​ភាសា​ដែល​អាច​គាំទ្រ​បន្ថែម​នា​ថ្ងៃ​ខាង​មុខ ក៏​នឹង​មាន​បញ្ចូល​បន្ថែម​ទៀត​សម្រេច​ទៅ​តាម​ការ​គាំទ្រ​ច្រើន​ពី​អ្នក​ប្រើប្រាស់​។ រំលឹក​ថា​ការ Pre-Order ឧបករណ៍​ខាង​លើ នឹង​បញ្ចប់​ក្នុង​រយៈ​ពេល ៣០ ថ្ងៃ​ខាង​មុខ ហើយ​តម្លៃ​លក់​ចេញ​នឹង​ប្រែ​ទៅ​ជា​ធម្មតា​វិញ​។

ប្រភព៖ iamili   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម