៣រឿងចាប់​អារម្មណ៍ខ្លាំងនៅ​៣០ដេលីសប្ដាហ៍នេះ (វីដេអូ)

  • 2017-06-03 04:50:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាស សាលី មិន​បន្ត​កុងត្រា​ឱ្យ​ផលិតកម្ម ចង់​ធ្វើ​តារា​ចម្រៀង​ឯក​រាជ្យ

ម្ចាស់​បទ​ "ទីប្រឹក្សា​ស្នេហ៍" បាន​ឱ្យ​ដឹង​ថា បើទោះបីជា Solo Album ដែល​រៀប​ចំ​ដោយ​ខ្លួនទើប​ចេញលក់​លើក​ទីផ្សារ​ទទួលជោគជ័យ ឬ​មិន​ជោគជ័យ​ក៏​ដោយ លោក​ចង់​នៅ​ជា​តារា​ចម្រៀង​ឯករាជ្យ ដោយ​មិន​បន្ត​កុងត្រា​ឱ្យ​ផលិតកម្ម​​សាន់ដេ​ទៀត​នោះ​ទេ ។

តារាចម្រៀងរូបនេះយល់ថា ការសម្រេចចិត្តមិនបន្តកុងត្រាជាមួយសាន់ដេ គឺជាការយល់ត្រូវរបស់ខ្លួន ព្រោះ​លោក​អាច​មានឱកាសធ្វើអ្វីៗដោយឯករាជ្យខ្លួនឯងបាន។ ក្នុងនោះលោកមិនបារម្ភ ខ្លាចម្ចាស់ផលិតកម្ម អន់​ចិត្ត ឬ​រក​រឿងនោះឡើយ ព្រោះតែការស្គាល់ចិត្តស្គាល់ថ្លើមគ្នាជាង ១០ឆ្នាំមកហើយ។

តារាចម្រៀងធ្លាប់ជោគជ័យខ្លាំងកាលពីជាង ១០ឆ្នាំមុនរូបនេះ បង្ហាញក្ដីរំពឹងខ្ពស់ថា ការប្រកាសចេញ​ចម្រៀង Solo Album ផ្ទាល់ខ្លួននាពេលខាងមុខនឹងអាចជួយលើកប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ។ មិនត្រឹមតែ​បទចម្រៀង​ថ្មី​ប៉ុណ្ណោះ លោក មាស សាលី ក៏ប្រកាសថា​នឹងមាន Style ថ្មី ប្លែកថែមទៀតសម្រាប់​ទស្សនិកជន។

ប៊ីរីយា រីករាយ​ក្រោយ​ទីផ្សារ​សិល្បៈ​ខ្លាំង​ដូច​ដើម

តារា​សម្ដែង និង​ជា​តារា​ម៉ូដែល​អ្នក​នាង ប៊ីរីយា បង្ហាញ​ក្ដី​សប្បាយ​រីករាយ​ ក្រោយ​វិល​ចូល​សិល្បៈ​ជា​ថ្មី ហើយ​​នាងនៅ​តែ​ទីផ្សារ​នៅ​តែ​មាន​ខ្ពស់​ដូច​ដើម ក្រោយ​ផ្អាក​ពី​អាជីព​ជា​អ្នក​សិល្បៈ​មួយ​រយៈ​ធំ។

តារា​សម្ដែង​រូប​នេះ បន្ត​ថា​ ការងារ​សិល្បៈ​បច្ចុប្បន្ន​ ស្ទើរ​តែ​រក​ពេល​សម្រាក​គ្មាន​ ទាំង​ការ​ថត​ស្ប៉ត ដើរ​ម៉ូដ និង​ថត​ភាពយន្ត។ យ៉ាង​ណា​​ក៏​ដោយ​ បើ​ទោះ​ជា​បង្ហាញ​សប្បាយ​រីករាយ​ ចំពោះ​ការងារដ៏​ច្រើន​ ប៊ីរីយ៉ា ក៏​បាន​បញ្ជាក់ដែរ​ថា ​អ្នក​នាង​មិន​អាច​ប្រឡូក​ខ្លាំង​ដូច​មុន​បានឡើយ។ មិនអាច ព្រោះ​តែ​ត្រូវ​យក​ពេល ​​មើលថែ​កូន និង​ស្វាមី ដើម្បីឱ្យ​​គ្រួសារមាន​សុភមង្គល។

ប៊ីរីយ៉ា បន្ថែម​ថា​​រឿង​ភាគ​ថ្មី​ត្រៀម​ចេញ​ថត​​នា​ពេល​ខាង​មុខ​ គឺ​រឿង "នារី​បេះ​ដូង​ដែក​ប៉ះ​អង្គរក្ស​ចិត្ត​ខ្លាំង" របស់​ផលិតកម្ម LD Picture ដោយ​ចាប់​ដៃ​គូ​ជា​មួយ​តារា​សម្ដែង​ស្រស់​សង្ហាលោក អែត វីន។

តារា​សម្ដែង និង​ជា​តារា​ម៉ូដែល ​អ្នក​នាង ប៊ីរីយ៉ា ទើប​ប្រកាស​ចូល​សិល្បៈ​​ឡើង​វិញ​ កាល​ពី​ពេល​ថ្មីៗនេះ ក្រោយ​អ្នកនាង​រៀបការ​ និង​សម្រាល​កូន​រួច​។ ការ​ត្រឡប់​ចូល​សិល្បៈ​ឡើង​វិញ តារា​សម្ដែង​រូប​នេះ​ នៅ​តែ​មាន​ទីផ្សារ​ខ្ពស់​មិន​ចាញ់​​តារា​ដទៃ​នោះ​ទេ។ ចំពោះហេតុផល ដោយសារអ្នកនាង មាន​ការ​ព្យាយាម និង​គោរព ពេលវេលា​ល្អ ទើបធ្វើ​ឱ្យ​ក្រុមផលិតករ​ទុកចិត្ត៕

ច្នៃ​​សំរាម​អស់តែ​ ៣៥០ដុល្លារ បាន​បារ​កម្សាន្ត​មួយ​ដ៏​ស្រស់​ស្អាត

បារកម្សាន្ត​មួយ​ស្ថិត​​នៅ​ផ្លូវ​តូច​​ ជាប់​ជញ្ជាំង​បុស្តិ៍​នគរបាល​ទន្លេ​បាសាក់ ​ទល់​មុខ​សកល​វិទ្យា​បៀល​ប្រាយ​ ត្រូវកញ្ញា ​​កែវ ចិត្តា យក​សំរាមមក​ច្នៃ​តុបតែងលំអយ៉ាង​ស្រស់ស្អាត ដោយ​​ចំណាយ​អស់ប្រាក់​​ត្រឹម​តែ​ ៣៥០ដុល្លារ​ប៉ុណ្ណោះ។

ម្ចាស់បារ​ Back Street Bar រូបនេះ​ បានអោយ​ដឹងថា ​​សំរាម​ដែល​កញ្ញាយក​​មក​តុប​តែង​ ​ធ្វើ​តុ​​ ឬអ្វីផ្សេង ​ជំនួស​សម្ភារៈ​​ផលិត​​ពី​ឈើ​​ និងដែកទាំងនោះ​រួមាមាន សំបក​កង់​ឡាន​ ​ ​​កំប៉ុង​​ភេសជ្ជៈ​​ ធុងសាំង ដបទឹកសុទ្ធ សំបក​ដូង​ទុំ​​ ដើម​ស្លា​ ធុងថ្នាំលាប កាកអំពៅ និង រូប​សិល្បៈ​​​ ច្នៃ​ពី​​​សំណល់​ផ្ទះ​បាយ​ ​ដូច​ជា ​សំបក​ពងទា ពង​មាន់​ ស្រកា​ត្រី​​ កាក​អំពៅ​ និង​​ដើម​ល្ហុង​ គាវត្នោត ព្រោះចង់​ឱ្យមានភាពទាក់ទាញ និងរក្សាអនាម័យបរិស្ថាន ជាដើម។​

កញ្ញា​​ កែវ​​ ចិត្តា​​​បាន​​បន្ថែម​ថា​ បើ​គិត​ពី​ការ​ចំណាយ​លើ​ការ​រចនា​នេះ អស់ ៣៥០ ដុល្លារ​ប៉ុណ្ណោះ ព្រោះ​សម្ភារៈ​ច្នៃ​ទាំង​នេះ កញ្ញា​រើសមក​ពីកន្លែង ដែល​គេ​បោះចោល និង​ទិញ​ក្នុង​តម្លៃ​ថោក។ បើគិតមកដល់ពេលនេះ​ Back Street Bar ទើប​តែ​បើក​បាន​តែ ៣ខែប៉ុណ្ណោះ តែ​អ្វី ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ បារមួយ​នេះ មានភ្ញៀវ​ខ្មែរ និង​បរទេស មក​ឥតដាច់៕  

សូម​ទស្សនាវីដេអូ

អត្ថបទ៖ ៣០ដេលី

អត្ថបទថ្មី