អស់​ព្រួយ​រឿង​ចោរ​លូក​ហោប៉ៅ​លួច​ទូរសព្ទ បើ​អ្នក​មាន​ឧបករណ៍​ C-Safe​

  • 2017-06-02 04:13:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧបករណ៍​ C-Safe ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​របស់​ប្រទេស​ស៊ុយអែត​ ហាក់​បី​កំពុង​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​ខ្ពស់​ពី​សំណាក់​អ្នក​ប្រើប្រាស់​ស្មាតហ្វូន​ ទាំង​ដែល​វា​មិន​ទាន់​ចេញ​លក់​ជា​ផ្លូវការ​ក៏​ដោយ​។

វា​ជា​ប្រភេទ​ឧបករណ៍​មេកានិច​ម្យ៉ាង​ ដែល​ស្រដៀង​ទៅ​នឹង​ដែក​ឆក់​សម្រាប់​ទុក​ភ្ជាប់​នឹង​ស្មាតហ្វូន​នៅ​ក្នុង​ហោប៉ៅ​ឫ​កាបូប​យួរ​ដៃ​​ ដោយ​បង្ក​ទំនុក​ចិត្ត​ខ្ពស់ ជៀស​ឆ្ងាយ​ពី​បញ្ហា​ចោរ​លួច​លូក​ហោប៉ៅ​និង​មិន​ប្រយ័ត្ន​ធ្លាក់​ចេញ​ទូរស័ព្ទ​ពី​កាបូប​​ជា​ដើម​។ នៅ​ពេល​ដែល​អ្នក​ទម្លាក់​ C-Safe ភ្ជាប់​ទៅ​នឹង​ខ្នង​ស្មាតហ្វូន​ ហើយ​ដាក់​ស្មាតហ្វូន​ទៅ​ក្នុង​ហោប៉ៅ​នោះ​ជាតិ​មេកានិច​នឹង​ស្អិត​ជាប់​ភ្លាមៗ​ ដូច​ទៅ​នឹង​ស្ករ​កៅស៊ូ​អ៊ីចឹង​ ឧបមា​បើ​នរណា​ម្នាក់​មាន​បំណង​អាក្រក់​ចង់​លួច​ទូរស័ព្ទ​អ្នក​ វា​នឹង​ដាស់​អារម្មណ៍​ឱ្យ​អ្នក​ដឹង​ភ្លាមៗ​។

ឧបករណ៍​ C-Safe មិន​តម្រូវ​ការ​ប្រើប្រាស់​ថ្ម ការ​ប្រើប្រាស់​ប្រព័ន្ធ​អ្វី​ទាំង​អស់ ហើយ​វា​មាន​ភាព​ធន់ រហូត​ដល់​សាកល្បង​ដាក់​ឱ្យ​រថយន្ត​កិន​ក៏​មិន​ប្រេះ​ស្រាំ​ដែរ មួយ​វិញ​ទៀត​បើ​អ្នក​ចង់​ដោះ​វា​ចេញ​ពី​ស្មាតហ្វូន​ឫ​ឧបករណ៍​ណា​មួយ​ អ្នក​គ្រាន់​តែ​ចុច​សង្ក់ត​លើ​ C-Safe ឱ្យ​ខ្លាំង​ នោះ​វា​នឹង​របូត​ចេញ​មក​វិញ​។​

ទាក់ទង​នឹង​តម្លៃ​របស់​វា​ ខាង​ក្រុមហ៊ុន​របស់​ប្រទេស​ស៊ុយអែត​និង​គេហទំព័រ​ផ្លូវ​ការ​ នៅ​មិន​ទាន់​ប្រកាស​ប្រាប់​នោះ​ទេ ទាំង​ថ្ងៃ​បរិច្ឆេទ​ចេញ​លក់​ច្បាស់លាស់​ ដោយ​​គ្រាន់​បង្ហើប​ថា​នឹង​មាន​លក់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

ប្រភព៖ csafe   ប្រែសម្រួល៖ កៅ រក្សា