ចេះ​តែ​មាន​... យក​កាមេរ៉ា​ Nokia 3310 ប្រៀបធៀប​ជាមួយ​ iPhone 7

  • 2017-06-02 04:26:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​ Nokia 3310 ស៊េរី​ឆ្នាំ ២០១៧ របស់​ HDM Global ដែល​មាន​តម្លៃ​ខ្ទង់ ៥០ ដុល្លារ ក្នុង​ថ្ងៃ​នេះ​ត្រូវ​បាន​ក្រុម​ការងារ​ Business Insider យក​មក​សាកល្បង​មុខងារ​កាមេរ៉ា​ថត​រូប​ជាមួយ​ iPhone 7 របស់​ Apple ដែល​ថ្លៃ​ ៦៤៩ ដុល្លារ​។

ទូរសព្ទ​ក្បាល​ត្រី​អណ្ដែង​ជំនាន់​ឆ្នាំ ២០១៧ នេះ មាន​កាមេរ៉ា​ទំហំ​ត្រឹម​តែ 2MP ប៉ុណ្ណោះ ប៉ុន្តែ​មាន​ភ្ជាប់​គ្រាប់​ Flash LED មក​ជាមួយ រី​ឯ​ iPhone 7 មាន​ទំហំ​​ 12MP និង​ Aperture f/1.8 ។​

មើល​ការ​ប្រៀបធៀប (ចំណាំ: ខាង​ឆ្វេង​រូបភាព​ថត​ចេញ​ពី iPhone 7 និង​ខាង​ស្ដាំ​ថត​ចេញ​ពី Nokia 3310 ស៊េរី​ឆ្នាំ ២០១៧)

ទោះ​មិន​ប្រាប់​ក៏​អាច​ទាយ​អ្នក​ឈ្នះ​ពិត​ប្រាកដ ខណៈ​ទាំង​ទីតាំង​មាន​ពន្លឺ​គ្រប់គ្រាន់​និង​ខ្វះ​ពន្លឺ​ Nokia ធ្វើ​មិន​បាន​ល្អ​ដូច​ទៅ​នឹង​កាមេរ៉ា​ iPhone ឡើយ​។​ ចំណែក​ឯ​ការ​ថត​ចាប់​យក​ផ្ទៃ​មុខ​មនុស្ស​បើ​ក្រឡេក​មួយ​​ភ្លែត​ អាច​ច្រឡំ​កាមេរ៉ា​ Nokia គុណភាព​ស្មើ​ពពួក​ស្មាតហ្វូន​ Android ដែល​មាន​មុខងារ​ Beauty Faceមួយ​ចំនួន។​ សរុប​មក​ iPhone 7 ជា​អ្នក​ឈ្នះ​។​

បន្ត​ចុច​អាន៖

ប្រភព៖ Businessinsider   ប្រែសម្រួល៖ កៅ រក្សា