ម៉ូតូ​ផលិត​ឆ្នាំ ២០១៦ នាំ​ចូល​ ឡើង​ស៊េរី​ឆ្នាំ​២០១៧ ខុស​ប្រក្រតី​មែន​ទេ?

  • 2017-05-31 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មាន​ការ​លើក​ឡើងជា​យូរ​ឆ្នាំ​មក​ហើយ​ពី​ស៊េរី​​ម៉ូតូ​​មួយ​​ចំនួន​ដែល​ត្រូវ​បាន​គេ​នាំ​ចូល​ដោយ​​អ្នក​ប្រើប្រាស់​​មាន​ការ​ងឿងឆ្ងល់​និង​​ចោទ​​ប្រកាន់​ថា​​មាន​ការ​ឡើង​ស៊េរី​ឆ្នាំ​ខុស​ធម្មតា។ ដូច​ករណី​ម៉ូតូ​ដែល​ផលិត​ឆ្នាំ ២០១៦ ត្រូវ​បាន​នាំ​ចូល​និង​ឡើង​ស៊េរី​ឆ្នាំ​២០១៧។

លោក ផេង ដារ៉ា អ្នក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Nengshun & Ranqun Motor ដែល​នាំ​ចូល​ Benelli Keeway ឆ្លើយតប​បញ្ហា​នេះ ដោយ​អះអាង​ថា ជា​ធម្មតា​រោងចក្រ​ផលិត​តម្រូវតាម​​ទីផ្សារ​និង​ការ​បញ្ជា​ទិញ​របស់​ក្រុមហ៊ុន​នាំ​ចូល។

ដូច​ករណី​ម៉ូតូ​ផលិត​ឆ្នាំ ២០១៦​ ​ដែល​ហាង​នាំ​ចូល​ប្រកាស​​ឡើង​ស៊េរី​ឆ្នាំ ២០១៧ មិនមែន​ជា​​រឿង​ខុស​ប្រក្រតី​នោះ​ទេ ដោយសារ​លក្ខណ្ឌ​រោងចក្រ​ផលិត​តម្រូវ​ទីផ្សារ​ឆ្នាំ​ថ្មី ទោះ​បី​វា​ផលិត​នៅ​ឆ្នាំ​ចាស់​ក៏​ដោយ។

លោក​បញ្ជាក់​ថា អតិថិជន​អាច​ដឹង​ថា​ម៉ូតូ​នេះ​ផលិត​តម្រូវការ​ឆ្នាំ​ចាស់​ឬ​ថ្មី​អាច​មើលលើ​លេខ​តួ​ម៉ាស៊ីន​ដែល​មាន​បញ្ជាក់​មក​ស្រាប់​ជាមួយតួ​ម៉ូតូ។

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម