​មក​មើល​ស្នាដៃ​គូរ​គំនូរ​ ​Doodle​ ​ផ្ទាល់ ​ពី​​វិចិត្រ​ករ​​​វ័យ​ក្មេង​ដ៏ឆ្នើម​របស់​កម្ពុជា​ (វីដេអូ)

  • 2017-06-02 05:09:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លោក​អ្នក​​ប្រហែល​ជា​បាន​ស្គាល់​លោក​ ​កុយ ​វីសុទ្ធកវី​​ រួច​​មក​ហើយ​ ​ដែល​រូប​គាត់​​ជា​វិចិត្រករ​ខ្មែរ​មួយ​រូប​ខាង​​​គំនូរ​​ ​doodle​ ហើយ​​ក៏​ជា​អ្នក​រចនា​ក្រាហ្វិក​បែប​ឌីជីថល​ដ៏​អស្ចារ្យ​មួយ​រូប​ផង​ដែរ​។ ​បច្ចុប្បន្ន​លោក​មាន​ Fans នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ប្រមាណ​ជាង​ ១៨​ ម៉ឺន​នាក់​​ និង ​នៅ​លើ​ទំព័រ​ Instagram ​មាន​ចំនួន​ជាង​ ៨៣​ ម៉ឺន​នាក់​​ថែមទៀត​។​

​រាល់​វីដេអូ​របស់​លោក​​ដែល​បានបង្ហោះ​តែង​តែមាន​អ្នក​​​ចូល​ទៅ​ទស្សនា​រហូត​ដល់​រាប់​ម៉ឺន​នាក់​ឯណោះ​ ​​ហើយ​វីដេអូ​ខ្លះ​​វិញ​គឺមាន​រហូត​ដល់​ខ្ទង់​លាន​​ Views​ ​ទៀត​ផង​។​ ​ចំណុច​នេះ​​ហើយ​ ទើប​ធ្វើ​ឲ្យស្នា​ដៃ​របស់​លោក​ត្រូវ​បាន​កោត​សរសើរ​ពី​សំណាក់​​​​​​​​គេហទំព័រ​បរទេស​ល្បី​ៗ​ជា​បន្ត​បន្ទាប់​មក​ ដូច​ជា​​​ Business insider​ ​និង ​Boredpanda​ ​​ជា​ដើម​។​

​ចង់​ដឹង​នូវ​របៀប​គូរ​គំនូរ​ ​Doodle​ របស់​លោក​​​ ​សូម​ទស្សនា​​វីដេអូ​​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​​៖​

https://www.instagram.com/p/BS18D3oDFcQ/?hl=en

អត្ថបទ៖ ចន្ថា