​Giroud ​បាន​ក្លាយ​ជា​កីឡាករ​ hat-trick ​ដំបូង​ឱ្យ​បារាំង​ក្នុង​រយៈ​ពេល​១៧​ឆ្នាំ​មក​នេះ

  • 2017-06-03 02:26:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួប​មិត្តភាព​យប់មិញ​នេះ ​ក្រុម​បារាំង​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​អាច​យក​ឈ្នះ​ក្រុម​ប៉ារ៉ាហ្គាយ​ក្នុង​លទ្ធផល ៥-០ ​ដោយ​ធ្វើ​បាន​សម្រេច​ពី Olivier Giroud ​៣​គ្រាប់ Antoine Griezmann ​១​គ្រាប់ ​និង​Moussa Sissoko ​១​គ្រាប់។

៣​គ្រាប់​យប់មិញ​របស់ Giroud ​ក៏​បាន​ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ​រូប​ក្លាយ​ជា​កីឡាករ​ដំបូង​ក្នុង​ជម្រើស​ជាតិ ​ដែល​អាច​ធ្វើ​បាន​ Hat-trick ​ក្នុង​រយៈ​ពេល​១៧​ឆ្នាំ​ចុង​ក្រោយ​នេះ​ផង​ដែរ។ ខណៈ​ដែល​ក្រុម​ជម្រើស​ជាតិ​ផ្ទាល់​ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ទម្រង់​លេង​ល្អ​ខ្លាំង​ជាង​មុន​ទៅ​ទៀត ស្រប​ពេល​កីឡាករ​របស់​ពួកគេ​ទាំង​អស់​សុទ្ធ​​តែ​ជា​សះស្បើយ​ពី​របួស។

ចង់​ដឹង​ថា​៣​គ្រាប់​យប់មិញ​របស់​ខ្សែ​ប្រយុទ្ធ​លេង​នៅ​ក្លឹប​អាជីព​ Arsenal ​ស្អាត​យ៉ាង​ណា ទស្សនា​វីដេអូ​​ខាង​ក្រោម​នេះ​៖

តើ​ក្រុម Juventus ឬ Real Madrid ​ជា​អ្នក​ឈ្នះ Champions League ?

Man City ទិញ​បាន​​​កីឡាករ​របស់​ Monaco ​មួយ​ទៀត​ហើយ!

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទថ្មី