អ្នក Follow លោក Trump ជាង ១៥ លាននាក់លើ Twitter រកឃើញថាក្លែងក្លាយ
- 2017-06-03 06:23:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នក Follow លោក Trump ជាង ១៥ លាននាក់លើ Twitter រកឃើញថាក្លែងក្លាយ
ចន្លោះមិនឃើញ
នាពេលបច្ចុប្បន្នគណនី Twitter របស់ប្រធានាធិបតីសហរដ្ឋអាមេរិកមានចំនួនអ្នក Follow សរុបប្រមាណ ៣១ លាននាក់ ដែលតួលេខនេះ មានសន្ទុះកើនឡើងខ្ពស់ជាង ១៣ លាននាក់ក្រោយពេលដែលលោកចូលកាន់តំណែងកាលពីខែមករាកន្លងទៅ។
យោងតាម Twitter Audit ដែលជាប្រព័ន្ធ Online ឆែកមើលអ្នក Follow ក្លែងក្លាយបានបង្ហាញថា មានអ្នក Follow គណនីលោក Trump ប្រមាណ ៥១ ភាគរយ ស្មើនឹងជិត ១៦ លាននាក់ ជាអ្នកប្រើប្រាស់ស្របច្បាប់ ប៉ុន្តែសល់ ៤៩ ភាគរយឯទៀត ដែលស្មើជាង ១៥ លាននាក់ សុទ្ធសឹងជាគណនីក្លែងក្លាយទាំងអស់។ យ៉ាងណាមិញសម្រាប់តួលេខអ្នក Follow ស្របច្បាប់របស់ Trump គឺមានចំនួនតិចជាងលោកអតីតប្រធានាធិបតី Barak Obama ដែលមានដល់ ៧៩ ភាគរយឯណោះ នៃចំនួនអ្នក Follow សរុប៕
ចុចអាន៖
Honda Civic Type R ២០១៧ តម្លៃជាង ៣ ម៉ឺនដុល្លារ រាងឡូយអស់ស្ទះ
ត្រៀមលុយទៅ LG G6 Pro | Plus ជិតបង្ហាញខ្លួនលើទីផ្សារហើយ