មេក្រុម​ CagePitch ច្រៀង​បទ 2PM, 2AM, MissA​ និង Got7 ឡើង​ម៉ា​អេម

  • 2017-06-05 02:28:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សុក្រ​មេក្រុម​ចម្រៀង​យុវវ័យ CagePitch វិសុទ្ធធីតា បាន​ចូល​រួម​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​កម្មវិធី​ K-Pop World Festival នៅ CKCC ដោយ​បាន​ជ្រើស​យក JYP's Melody មក​ច្រៀង។

រយៈពេល​៣​នាទី​ក្នុង​ការ​ច្រៀង វិសុទ្ធ​ បាន​យក​ចម្រៀង​ចំនួន​៦​បទ​របស់​ផលិតកម្ម​​ធំ​លំដាប់​ទី​៣​របស់​កូរ៉េ​គឺ JYP ដែល​មាន​ដូចជា​បទ “I Hate You” “Again and Again” “Heart Beat” របស់ 2PM រួម​ទាំង​បទ "Hush” របស់ MissA ថែម​ទាំង "If You Do” របស់ Got7 និង "I Did Wrong” របស់​ក្រុម​ចម្រៀង 2AM ផង​ដែរ។

ម្ចាស់​បទ "I Choose You” បាន​លើក​ឡើង​ថា​ JYP គឺ​ជា​ផលិត​កម្ម​ដែល​ខ្លួន​ចូល​ចិត្ត​បំផុត​របស់​កូរ៉េ ដូច្នេះ​ទើប​យក​បទ​ចម្រៀង​៦​បទ​ របស់ JYP Entertainment មក​កាត់​បញ្ចូល​គ្នា​មាន​រយៈពេល​ប្រមាណ​ជា​៣​នាទី​ដើម្បី​ធ្វើ​ការ​ប្រកួត។ ការ​ប្រកួត K-Pop World Festival តារា​ចម្រៀង​ស្រី​វ័យ​ក្មេង​រូប​នេះ​ទទួល​ចំណាត់​ថ្នាក់​លេខ​២ ក្នុង​ចំណោម​១៧​​បេក្ខភាព​ដែល​បាន​ប្រឡង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ៕

ទស្សនា​ការ​សម្ដែង​របស់ វិសុទ្ធធីតា ទាំង​អស់​គ្នា៖​​​​​​​

អត្ថបទ៖ Samedy

អត្ថបទថ្មី