Bill Gates និង Mark Zuckerberg សុទ្ធ​តែ​ឲ្យ​អាន​សៀវភៅ​នេះ ចុះ​មាន​អត្ថន័យ​យ៉ាងណា?

  • 2017-06-05 02:42:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ​មុន​​បុគ្គល​ល្បី​ៗ​រួម​មាន​​លោក​ Bill Gates ស្ថាបនិក​ Microsoft, លោក Mark Zuckerberg ស្ថាបនិក​ Facebook និង លោក​ Barack Obama អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បាន​ណែនាំ​ឲ្យ​មនុស្ស​លោក​អាន​សៀវភៅ​មួយ​ក្បាល​មាន​ចំណង​ជើង​ថា​ Sapiens។ ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ពី​ចំណុច​សំខាន់​ខ្លះៗ​អំពី​សៀវភៅ៖

​@អ្នក​ណា​គួរ​អាន​សៀវភៅ​នេះ​ខ្លះ?

  • អ្នក​ដែល​ចង់​ដឹង​ថា​ហេតុអ្វី​អំបូរ​ហូម៉ូ សាពៀន ចូល​មក​កាន់​កាប់​ពិភពលោក​បាន

  • អ្នក​ដែល​ចង់​ដឹង​ថា​ហេតុ​អ្វី​ចុង​ក្រោយ​មនុស្ស​ត្រូវ​មក​រស់​នៅ​ជា​សហគមន៍​មួយៗ

@សៀវភៅ​នេះ​និយាយ​អំពី​អ្វី?

​សៀវភៅ​ Sapiens ដែល​ចេញ​ផ្សាយ​ឆ្នាំ​ ២០១៥ គឺ​តាម​ដាន​ពី​ការ​វិវត្ត​នៃ​​ពូជ​អំបូរ​របស់​មនុស្ស​លោក ចាប់​តាំង​ពី​ការ​កកើត​ឡើង​នៃ​​បុព្វបុរស​ជំនាន់​បុរាណ​ រហូត​ដល់​សម័យ​កាល​ទំនើប​បច្ចុប្បន្ន​ដែល​ជា​យុគសម័យ​បច្ចេកវិទ្យា។ តើ​ ពួក​យើង​ដែល​ជា​ពូជ​អំបូរ​​ស្វា​គ្មាន​រោម និង គ្មាន​កន្ទុយ​ អាច​មក​គ្រប់​គ្រង​ពិភពលោក​ទាំង​មូល​បាន​ដោយ​របៀប​ណា? សៀវភៅ​នេះ​នឹង​បង្ហាញ​ពី​ចម្ងល់​ទាំង​នេះ។

​​​​@នរណា​ជា​អ្នក​និពន្ធ?

គឺ​ Yuval Noah Harari ដែល​ជា​សាស្ត្រាចារ្យ​​នៃ​សកលវិទ្យាល័យ​ Hebrew University of Jerusalem និង ជា​អ្នក​ជំនាញ​ពី​ប្រវត្តិសាស្ត្រ​ពិភពលោក​​ និង ប្រវត្តិ​យោធា។ Sapiens ជា​សៀវភៅ​ដំបូង​របស់​លោក​ដែល​អាច​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ ដោយ​បាន​បក​ប្រែ​ជា​ ២៦ ភាសា​ផ្សេង​គ្នា៕​

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម