កូរ៉េខាងត្បូង ទម្លាក់​កញ្ចប់​ថវិកា ១០​ពាន់​លាន​ដុល្លារ លើ​ផ្នែក​សុខុមាលភាព

  • 2017-06-05 08:58:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ថ្មី​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ទី០៥ មិថុនា​នេះ បាន​ប្រកាស​ថា នឹង​ប្រើប្រាស់​កញ្ចប់​ថវិកា​ពន្ធ​ប្រមាណ ១០​ពាន់​លាន​ដុល្លារ ដើម្បី​បង្កើន​ការ​ឧបត្ថម្ភធន​លើ​ផ្នែក​សុខុមាលភាព​សង្គម និង​ចាប់​ផ្ដើម​អនុវត្ត​តាម​ការ​សន្យា​របស់​ប្រធានាធិបតី Moon Jae-in ដោយ​បង្កើត​ការងារ​ចំនួន ៨១​ម៉ឺន ក្នុង​វិស័យ​រដ្ឋ។

លោក Moon Jae-in

ប៉ុន្តែ​បក្ស​កាន់​អំណាច​របស់​ប្រធានាធិបតី Moon Jae-in កំពុង​ប្រឈម​មុខ​នឹង​ការ​អនុម័ត​កញ្ចប់​ថវិកា​បន្ថែមនេះ ដោយ​​បក្ស​នេះ មាន​តែ ៤០%​ប៉ុណ្ណោះ នៃ​អាសនៈ​សភា​សរុប​ចំនួន ២៩៩​អាសនៈ។ បក្ស​របស់​ប្រធានាធិបតី Moon Jae-in ត្រូវការ​សំឡេង​គាំទ្រ​ជាង ៣០​ទៀត ទើប​អាច​អនុម័ត​កញ្ចប់​ថវិកា​បន្ថែម​នេះ​បាន។

ចំណែក​បក្ស​អភិរក្ស​និយម​ទាំង ២​បក្ស បាន​លើក​ឡើង​ថា ការ​បង្កើន​ការ​ចំណាយ​លើ​ផ្នែក​សុខុមាលភាព អាច​នឹង​ធ្វើ​ឲ្យ​គ្មាន​និរន្តរភាព ដែល​នេះ​នឹង​ធ្វើ​ឲ្យ​គម្រោង​បន្ថែម​កញ្ចប់​ថវិកា​របស់​ប្រធានាធិបតី Moon Jae-in មិន​អាច​អនុម័ត​បាន។

បើ​តាម​ក្រសួង​ហិរញ្ញវត្ថុ​កូរ៉េខាងត្បូង កញ្ចប់​ថវិកា ៤៨០​លាន​ដុល្លារ នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​ការងារ​ក្នុង​វិស័យ​រដ្ឋ និង​សេវា​សង្គម ដែល​រួម​មាន​កន្លែង​ស្នាក់នៅ​សម្រាប់​អ្នក​ពន្លត់​អគ្គិភ័យ គ្រូ​បង្រៀន និង​កម្មករ​ប្រៃសណីយ៍។

តាមរយៈ​កញ្ចប់​ថវិកា​បន្ថែម​នេះ រដ្ឋាភិបាល​កូរ៉េខាងត្បូង​រំពឹង​ថា វា​នឹង​ក្លាយ​ជា​ផ្នែក​មួយ ដែល​អាច​ជួយ​បង្កើន​កំណើន​បាន​សេដ្ឋកិច្ច ០,២% នៅ​ឆ្នាំ​២០១៧៕

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី