រំភើបស្រក់ទឹកភ្នែក! ក្រុមហ៊ុន CBS សន្យាផ្ចុងផ្ដើមកូននិងម្ដាយ អ៊ិត សេដ្ឋា
- 2017-06-05 10:11:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំភើបស្រក់ទឹកភ្នែក! ក្រុមហ៊ុន CBS សន្យាផ្ចុងផ្ដើមកូននិងម្ដាយ អ៊ិត សេដ្ឋា
ចន្លោះមិនឃើញ
មុននេះបន្តិចអ្នកតំណាងក្រុមហ៊ុន CBS បានបញ្ជាក់ថាក្រុមហ៊ុនសន្យានឹងផ្ចុងផ្ដើមកូននិងម្ដាយពេលលោក អ៊ិត សេដ្ឋា បានចាកចេញទៅ។
អ្នកតំណាងក្រុមហ៊ុន CBS លើកឡើងថា ពេលនេះក្រុមហ៊ុនបានបង្កើតមូលនិធិដើម្បីរកថវិកាទិញផ្ទះសមរម្យណាមួយឲ្យកូនៗទាំង៣ និងអ្នកម្ដាយជរារស់នៅ ព្រោះសព្វថ្ងៃទាំងអស់គ្នាកំពុងរស់នៅផ្ទះជួល ស្របពេលនេះមេគ្រួសារបានចាកចេញទៅទៀតពួកគេកាន់តែលំបាក។ លោកបន្តថាមិនត្រឹមតែជួយផ្ទះដើម្បីជាជម្រកប៉ុណ្ណោះទេ ក្រុមហ៊ុនសន្យាជួយកូនតូចៗទាំង៣ឲ្យបានរៀនចប់ចុងចប់ដើមផងដែរ។
មិនតែប៉ុណ្ណោះទេ ឯកឧត្ដម ខៀវ កញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានសន្យាជួយទំនុកបម្រុងទៅលើការរៀនសូត្រដល់កុមារកំព្រាទាំង៣ឲ្យអស់ពីលទ្ធភាពផងដែរ ជាពិសេសជួយរកការងារឲ្យកូនស្រីច្បងពេលរៀនចប់ផងដែរ៕