អបអរ​សាទរ! ឧកញ៉ា ម៉ុង ឫទ្ធី ប្រកាស​ជូន​ផ្ទះ​មួយ​ខ្នង​ដល់​ក្រុម​គ្រួសារ​ អ៊ិត សេដ្ឋា

  • 2017-06-05 10:50:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​កម្មវិធី​បូជា​សព​ល្ងាច​នេះ ឧកញ៉ា ម៉ុង ឫទ្ធីបាន​ប្រកាស​ថា​លោក​ នឹង​ផ្ដល់​ផ្ទះ​មួយ​ខ្នង​ទៅ​ដល់ ក្រុម​គ្រួសារ​សព​ លោក​ អ៊ិត សេដ្ឋា​ បើ​សិន​ជា​អ្នក​ទាំង​អស់​គ្នា​យល់​ព្រមទទួល​។

តាម​ការ​រាយការណ៍​ពី​ក្រុម​ការងារ Sabay នៅ​មុន​នេះ​បន្តិច​បាន​ឲ្យ​ដឹង​ថា​ ឧកញ៉ា ម៉ុង ឫទ្ធី នឹង​ផ្ដល់​ជូន​ផ្ទះ​មួយ​ខ្នង​ឲ្យ​ទៅ​ កូន​ទាំង​៣ និង​ម្ដាយ​ជរា របស់​លោក​ អ៊ិត សេដ្ឋា។ ដែល​ផ្ទះ​នោះ​មាន​ទី​តាំង​នៅ​ភូមិ​ រិទ្ធី៣ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហៅ​ ខេត្ត​ព្រះសីហនុ។ ដែល​​លោក​បាន​បញ្ជាក់​ដែរ​ថា ​ទីតាំង​នោះ​គឺ​នៅ​តំបន់​អភិវឌ្ឍន៍ ដែល​មាន​ សាលារៀន មន្ទីរពេទ្យ គ្រប់គ្រាន់ និង​មាន​ការងារ​ធ្វើ​គ្រប់​គ្រាន់​សម្រាប់​ចិញ្ចឹមជីវិត​។ ​​​

ឧកញ៉ា សប្បុរស​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ លោក​ពិត​ជា​មាន​ភាព​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ដែល​មិនធ្លាប់​​ដឹង​សោះ​ថា ពិធីករ​រូប​នេះ​ធ្លាក់​ខ្លួន​ដល់​ថ្នាក់​ហ្នឹង បើ​ដឹង​មុន​នេះ​ម្ល៉េះ​លោក​នឹង​ព្យាយាម​ជួយ​តាំង​ពី​យូរ​ណាស់​មក​ហើយ៕

អត្ថបទ៖ សុខណា

រាយការណ៍៖ ឆុង ស៊ីណាន

អត្ថបទថ្មី