រថយន្ត​ក្រុង​អគ្គិសនីថ្មី​មួយ​ទៀត បញ្ចូល​ថ្ម​ម្ដង ត្រឹម ១ ម៉ោង​ជិះ​បាន​ជិត ៣០០ គីឡូម៉ែត្រ

  • 2017-06-06 02:45:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ប្រទេស​កូរ៉េ​ Hyundai បាន​ធ្វើ​ការ​ប្រកាស​បញ្ចេញ​នូវ​ប្រភេទ​រថយន្ត​ក្រុង​អគ្គិសនី​មាន​ឈ្មោះ​ថា Elec City កាល​ពី​ពេលថ្មីៗ​នេះ។

បំពាក់​នូវ​អាគុយ​កម្លាំង​ ២៥០ គីឡូវ៉ាត់​/ម៉ោង​ ការ​សាក​បញ្ចូល​ថាមពល​ថ្ម​​មួយ​ពេញ​របស់​វា ចំណាយ​ពេល​ត្រឹម​តែ ១ ម៉ោង​ប៉ុណ្ណោះ​។ សម្រាប់ការ​បញ្ចូល​មួយ​ពេញ អាច​ជិះ​បាន​​ក្នុង​ចម្ងាយ​ដី​ ២៩០ គីឡូម៉ែត្រ​។​ រថយន្ត​ក្រុង​ខាង​លើ ត្រូវ​បាន​ក្រុមហ៊ុន​ Hyundai បញ្ជាក់​ នឹង​បើក​ដំណើរការ​ចេញ​លក់​ជា​ផ្លូវ​ការ​នា​ឆ្នាំ ២០១៨ ។​

យ៉ាងណាមិញ​របាយការណ៍​ពាក្យ​ចចាមអារ៉ាម​មួយ​ផ្សេង​ទៀត បាន​ចុះ​ផ្សាយ​ក្រុមហ៊ុន​ Preterra របស់​អាមេរិក ក៏​នឹង​ចេញ​លក់​ប្រភេទ​រថយន្ត​ក្រុង​អគ្គិសនី Catalyst E2​ ស្រដៀង​ Hyundai ដែល​មាន​ផ្ទុក​អាគុយ​កម្លាំង​ ៦៦០ គីឡូវ៉ាត់​/ម៉ោង ហើយ​អាច​ធ្វើ​ដំណើរ​ក្នុង​ចម្ងាយ​ដី ៥៦៣ គីឡូម៉ែត្រ​សម្រាប់​ការ​សាក​មួយ​ពេញ​ម្ដង​ ដោយ​គ្រោង​នឹង​ចេញ​លក់​លើ​ទីផ្សារ​នា​ឆ្នាំ ២០១៧ នេះ​។

រំលឹក​ថា​សម្រាប់​ក្រុមហ៊ុន​ Hyundai ឯ​ណោះ​វិញ ជុំ​វិញ​សង្វាក់​ផលិត​កម្ម​ នៃ​រថយន្ត​អគ្គិសនី​ ហាក់​បី​ជា​មាន​កំណើន​តិច​មែន​ទែន ខណៈ​បច្ចុប្បន្ន​ខ្លួន​ចេញ​លក់​រថយន្ត​ ៣ ប្រភេទ​រួមមាន​ ប្រភេទ Hybrid, Plug-in Hybrid និង​ Elctric (អគ្គិសនី) ។​

បន្ត​ចុច​អាន៖

ប្រភព៖ theverge   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម