ម្ដាយ អ៊ិត សេដ្ឋា រំពឹងអតីតកូនប្រសាមកចូលរួមបុណ្យ៧ថ្ងៃកូនប្រុស និងមកជួបចៅៗ
- 2017-06-06 03:36:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ដាយ អ៊ិត សេដ្ឋា រំពឹងអតីតកូនប្រសាមកចូលរួមបុណ្យ៧ថ្ងៃកូនប្រុស និងមកជួបចៅៗ
ចន្លោះមិនឃើញ
លោកយាយ យឹម សំអឿន ដែលត្រូវជាម្ដាយលោក អ៊ិត សេដ្ឋា បានរៀបរាប់ទាំងទឹកភ្នែក និងអួលដើមកថាមកដល់ពេលនេះលោកយាយមិនបានឃើញអតីតកូនប្រសាខ្លួនមកចូលរួមបុណ្យសពប្ដីនោះទេ។ដោយឡែកសម្រាប់បុណ្យ៧ថ្ងៃវិញលោកយាយក៏គ្មានសង្ឃឹមថាអតីតកូនប្រសាមកចូលរួម និងជួបចៅៗឡើយ។
លោកយាយ បានមានប្រសាសន៍មកកាន់ Sabay ថាឲ្យសង្ឃឹមរឿងអតីតកូនប្រសាមកចូលរួមបុណ្យសព និង ៧ថ្ងៃប្ដីគឺមិនអាចនោះទេ ព្រោះចាប់តាំងពីបែកបាក់ជាមួយលោក អ៊ិត សេដ្ឋា មកដល់ពេលនេះសូម្បីតែទាក់ទងមកកូនៗក៏មិនដែលដែរ។ "រាល់ការរៀនសូត្រ ចាយវាយផ្សេងៗរបស់ចៅៗខ្ញុំទាំង ៣នាក់គឺកូនប្រុសខ្ញុំជាអ្នករ៉ាប់រងទាំងអស់ ម្ដាយគេមិនដែលជួយទេតាំងពីគេបែកពីកូនខ្ញុំ "។ លោកយាយ វ័យ ៧៥ ឆ្នាំរូបនេះថ្លែង។
លោកយាយ យឹម សំអឿន បញ្ជាក់ថាក្រោយពីអតីតភរិយាលោក អ៊ិត សេដ្ឋា បែកបាក់គ្នារួចមកនាងមិនបានរស់នៅស្រុកខ្មែរទៀតនោះទេ នាងបានចាកចេញពីស្រុកខ្មែរទៅរស់នៅ និងប្រើប្រាស់ជីវិតថ្មីនៅលើទឹកដីអូស្ត្រាលី ជាមួយស្វាមីថ្មីដោយគ្មាន នឹកនាកូនៗទាំង៣សូម្បីតែបន្តិច។
ទោះបីជាគ្មានវត្តមានប្រពន្ធ អ៊ិត សេដ្ឋា មកចូលរួមបុណ្យសពអតីតស្វាមីក្ដីតែលោកយាយសូមថ្លែងអំណរគុណ និងសូមអរគុណដល់ពុកម៉ែបងប្អូន អ្នកសិល្បៈ ឯកឧត្ដម និង លោកជំទាវ ដែលបានចូលរួមរំលែកទុកដល់ក្រុមគ្រួសារលោកយាយ៕