តារាសម្ដែង​កូន ២ Wu Chun ស្ងាត់មួយរយៈ មកវិញនៅតែមិនណយ

  • 2017-06-06 04:44:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកឪពុករូបសង្ហា​តារា​សម្ដែង​តៃវ៉ាន់​ ជនជាតិ​ប្រ៊ុយណេ​ Wu Chun នៅ​តែ​ជា​តារា​ប្រុស​ដែល​ស្ថិត​នៅ​ក្នុង​បេះដូង​ នារីៗ​ ដោយសារ​មុខមាត់​ រូបរាង​ដ៏​ស្រស់​ស្អាត​របស់​លោក។

មាន​វ័យ​ ៣៧​ឆ្នាំ​ទៅ​ហើយ​ប៉ុន្តែ​រូប​សម្រស់​តារា​ប្រុស​កូន​កាត់​រូប​នេះ​ ហាក់​នៅ​ក្មេង​មិន​ព្រម​ចាស់​សោះ​ និង​រឹត​តែ​សង្ហា​ជាង​មុន​ទៅ​ទៀត​។ យ៉ាង​ណា​មិញ​មិន​ត្រឹម​តែ​ជា​តារា​សម្ដែង​ទេ​ លោក​ក៏​ជា​តារា​ចម្រៀង​ អ្នក​ជំនួញ​ និង​តារា​ម៉ូដែល​ម្នាក់​ផង​ដែរ។

Wu Chun តែង​មាន​វត្តមាន​លើ​ទស្សនាវដ្ដី​ល្បីៗ​ជា​ច្រើន​ដូចជា​ Esquire, Elle សម្រាប់បុរស, Men's Health Magazine, Harper's BAZAAR Magazine, GQ, និង Reader's Digest ជា​ដើម។ ដោយឡែក​កាល​ពី​ពេល​ថ្មីៗ​នេះ​ លោក​ត្រូវ​បាន​អញ្ជើញ​ ឲ្យ​ថត​រូប​គ្រប​មុខ​ឲ្យ​ទស្សនាវដ្ដី​ចិន​ TRENDSHEALTH Magazine សម្រាប់​ខែ​មិថុនា៕

*ចុចអាន៖

-ចៀវៃ និង​ ស្វាមី ខឺង​សម្បារ​ដោយ​សារ​តែ​ពាក្យ​ចចាមអារ៉ាម​ផ្ដេសផ្ដាស

-មិននឹកស្មានថា តារាចិន Jimmy Lin មានកូនធំដល់ប៉ុណ្ណឹងសោះ!

ប្រភព៖ Chinadaily   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី