មកដឹងហេតុផលដ៏ពិសេស ដែលធ្វើឲ្យ Ronaldo កោរសក់
- អង្គារ, 6 មិថុនា 2017 04:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងហេតុផលដ៏ពិសេស ដែលធ្វើឲ្យ Ronaldo កោរសក់
ចន្លោះមិនឃើញ
បន្ទាប់ពី Cristiano Ronaldo ប្ដូរម៉ូដសក់ថ្មីបែបត្រងោលបានធ្វើឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង ហើយពេលនេះគេបានចេញមកប្រាប់ហេតុផលនៃការកោរនេះហើយ។
កីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេនៅ Champions Leagueរដូវកាលនេះបានកោរសក់របស់ខ្លួនសល់សល់រុយៗ និងបង្ហោះលើបណ្ដាញ Instagram ដើម្បីអបអរជ័យជម្នះរបស់ក្រុម។ យ៉ាងណាមិញ ការប្ដូរម៉ូដសក់នេះគឺមានហេតុផលផ្ទាល់ខ្លួនមួយចំនួនរបស់ Ronaldo ដែលបានសន្យានឹងខ្លួនឯង មុនប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League។
“វាគឺជាការសន្យាមួយ។ ខ្ញុំបានសន្យាថា ប្រសិនជាក្រុមពួកយើងឈ្នះពាន Champions League ហើយខ្ញុំអាចរកគ្រាប់បាល់បានមួយគ្រាប់ ខ្ញុំនឹងកោរសក់។ ឥលូវខ្ញុំបានធ្វើវា ដោយកោរសក់ខ្លួនឯង។ ខ្ញុំតែងតែព្យាយាមធ្វើអ្វីឲ្យល្អសម្រាប់ក្រុម ហើយវាបានដំណើរការយ៉ាងរលូន"។ សម្ដី Ronaldo ប្រាប់ទូរទស្សន៍របស់ Real Madrid៕
ចុចអាន៖
Ronaldo កាត់សក់ឡើងដូចត្រងោល អបអរពាន Champions Leagueទី១២
សូម្បី Gerrard ក៏ថា Ronaldo សមឈ្នះពាន Ballon d'Or លើកទី៥ដែរ