Ronaldo កាត់​សក់​ឡើង​ដូច​ត្រងោល អបអរ​ពាន​ Champions Leagueទី​១២

  • 2017-06-05 01:45:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​បាន​បង្ហាញ​​ម៉ូដ​សក់​ថ្មី ដែល​មិន​ធ្លាប់​កាត់​ពី​មុន​មក ​កាល​​ពី​ម្សិលមិញ​ ដើម្បី​​អបអរ​ជួយ​ Real Madrid ឈ្នះ​ពាន​ Champions League ជា​លើក​ទី​១២​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​។

កីឡាករ​វ័យ​៣២​ឆ្នាំ​​ បាន​បង្ហោះ​រូប​ម៉ូដ​សក់​ថ្មី​នៅ​ក្នុង​បណ្ដាញ  Instagram ខណៈ​កំពុង​អង្គុយ​ក្នុង​ឡាន និង​បាន​សរសេរ​សួរ​អ្នក​គាំទ្រ​​ដែល​​តាមដាន​គេ​​ជាង​១០០​លាន​នាក់​ជា​ភាសា​អង់គ្លេស​ថា ៖ “Do you like it” បក​ថា "តើ​អ្នក​ចូលចិត្ត​វា​ទេ? ក្រោយ​យក​ឈ្នះ Juventus ៤-១ ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ Champions League ក្នុង​ទីក្រុង Cardiff៕

ចុចអាន៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី