កាតា បង់ប្រាក់លោះ ១ពាន់លានដុល្លារដើម្បីដោះដូរ​សមាជិក​រាជវង្ស​ដែលចាប់ខ្លួន​ពេលចូល​ប្រមាញ់សត្វ

  • 2017-06-06 08:02:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​​បង់​ប្រាក់​លោះ​របស់​ប្រទេស​កាតា ​បាន​កើន​ឡើង​ដល់​ ១​ពាន់​លាន​ដុល្លារ​អាមេរិក​ ទៅ​​ឲ្យ​កង​កម្លាំង​នៅ​អ៊ីរ៉ង់ និង​​កង​កម្លាំង​ភេរវក​​បណ្ដាញ​អាល់កៃដា​ ក្នុង​ប្រទេស​ស៊ីរី ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​មនុស្ស​​ច្រើន​នាក់។

ប្រាក់​លោះ​ដ៏​ច្រើន​សម្បើម​នេះ គឺ​សម្រាប់​ធានា​ឲ្យ​ដោះ​លែង​មនុស្ស​ចំនួន ២៦​នាក់​ដែល​ជា​សមាជិក​​គណបក្ស Qatari Falconry Party និង​​​ខ្លះ​ជា​សមាជិក​​គ្រួសារ​រាជវង្ស​​របស់​ស្ដេច​ប្រទេស​កាតា​ ផង​ដែរ​ ដែល​​​ត្រូវ​គេ​ចាប់​ខ្លួន​ ពេល​​ចូល​ទៅ​ប្រមាញ់​សត្វ​ស្ទាំង​ជា​ការ​កម្សាន្ត​នៅ​ភាគ​ខាង​ត្បូង ​ប្រទេស​អ៊ីរ៉ាក់។

ដំណឹង​ពាក់​ព័ន្ធ​នឹង​ប្រាក់​លោះ​ដ៏​មហាសាល​​ខាង​លើ គឺ​កើត​ឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត អេហ្ស៊ីប អារ៉ាប់រួម បារ៉ែន យេមែន និង​មេដឹកនាំ​យោធា​ដ៏​មាន​អំណាច​​ប្រទេស​លីប៊ី​ម្នាក់ បាន​ផ្ដាច់​ទំនាក់​ទំនង​​ជា​មួយ​ប្រទេស​កាតា​ កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ក្រោយ​ចោទ​ថា កាតា​ បាន​គាំទ្រ​ក្រុម​ភេរវក​រួម​មាន ISIS, Al Qaeda, Muslim Brotherhood និង​ជួយ​ផ្សព្វផ្សាយ​លើក​ទឹក​ចិត្ត​ក្រុម​ទាំង​នេះ​នៅ​លើ​សារព័ត៌មាន​ជា​ប្រចាំ។

បើ​តាម​ប្រភព Finacial Times ​ទឹក​ប្រាក់​ប្រមាណ ៧០០​លាន​ដុល្លារ​នឹង​ប្រគល់​ទៅ​​ឲ្យ​មេខ្លោង​នៅ​អ៊ីរ៉ង់ និង​ក្រុម​យោធា Shia militias ឯ​ប្រមាណ ៣០០​លាន​ដុល្លារ​ទៀត​នឹង​បញ្ជូន​ទៅឲ្យ​​ក្រុម​ឥស្លាម​ជ្រុល​និយម​នៅ​ស៊ីរី។ ទោះ​យ៉ាង​ណា កាល​បរិច្ឆេទ​នៃ​កិច្ចព្រមព្រៀង​ដូរ​ដោះ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ៕

ចុចអាន៖ ប្រទេស៤ កាត់ផ្ដាច់​ទំនាក់ទំនងពីប្រទេសកាតា ក្រោយរក​ឃើញគាំទ្រក្រុមភេរវក

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ឡេង ភារុណ