កូន​ប្រុស​ស្ដេច​ប្រដាល់ Muhammad Ali ធ្លាក់​ខ្លួន​​ដល់​ថ្នាក់​ដេក​តាម​ផ្លូវ គ្មាន​អ្នក​ដឹង

  • 2017-06-06 08:18:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Muhammad Ali Junior ដែល​ជា​កូន​ប្រុស​ម្នាក់​របស់​ស្ដេច​ប្រដាល់​សកល Muhammad Ali បាន​ត្អូញ​រឿង​លំបាក​ថា គេ​​​ស្ថិត​ក្នុង​ភាព​អស់​សង្ឃឹម​និង​ប្រឈម​មុខ​រស់​នៅ​គ្មាន​ផ្ទះ​អស់​រយៈ​ពេល​១​ឆ្នាំ ក្រោយ​ឪពុក​ស្លាប់។

Muhammad Ali Junior

Muhammad Ali Junior អាយុ​៤៥​ឆ្នាំ​បាន​ថ្លែង​ថា ក្រោយ​ឪពុក​ស្លាប់​គេ​ទទួល​បាន​ទ្រព្យ​ប្រចាំ​ខែ​២០០០​ផោន​ក្នុង​មួយ​ខែ ប៉ុន្តែ​លុយ​នេះ​ទើប​តែ​​បើក​បាន​៣​ខែ​ប៉ុណ្ណោះ។ ដោយ​សារ​គ្មាន​លុយ​​ជួល​ផ្ទះ ដូច្នេះ​គេ​ត្រូវ​​ទៅ​នៅ​ជាមួយ​​ផ្ទះ​មិត្តភ័ក្ដិ Florida ប៉ុន្មាន​ថ្ងៃ​បន្ទាប់​​ពី​ដេក​តាម​ចិញ្ចើម​ផ្លូវ។ បច្ចុប្បន្ន Ali Jnr កំពុង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សមាជិក​គ្រួសារ​​ទាំង​អស់​ដែល​ផ្ដាច់​ប្រាក់​ប្រចាំ​ខែ​របស់​ខ្លួន ពី​ទ្រព្យ​របស់​ឪពុក​​បន្សល់​ទុក​ប្រមាណ​៦២​លាន​ផោន។

Ali Jnr បាន​បន្ត​ថា ការ​ចែក​ទ្រព្យ​​មរតក​ឪពុក​ជាមួយ​​សមាជិក​គ្រួសារ​ទាំង​អស់​បាន​ធ្វើ​ឡើង​​ក្នុង​រដ្ឋ California ​កាល​ពី​ឆ្នាំ​មុន​ក្នុង​នោះ​មាន​​ប្អូន​ស្រី​ទាំង​៧, កូន​ប្រុស​ចិញ្ចឹម​ម្នាក់​និង​ប្រពន្ធ​ទី​៤​របស់ Muhammad Ali។

“ខ្ញុំ​ត្រូវ​បាន​គេ​កាត់​ផ្ដាច់​ចោល​ទាំង​ស្រុង។ ខ្ញុំ​​គ្មាន​គណនី​ធនាគារ​ទេ។ ខ្ញុំ​ត្រូវ​រស់​នៅ​លំបាក​អស់​មួយ​ឆ្នាំ។ នេះ​មិនមែន​ជា​អ្វី​ដែល​ឪពុក​ខ្ញុំ​ចង់​បាន​នោះ​ទេ។​ គាត់​ចង់​ឲ្យ​ខ្ញុំ​​មាន​ទីកន្លែង​រស់​នៅ​ល្អ​មួយ និង​មាន​លុយ​ចាយ។ តែ​កន្លង​ទៅ​ខ្ញុំ​រស់​នៅ​ដូច​ត្រី​គ្មាន​ទឹក សូម្បី​រក​អាហារ​ក៏​ពិបាក"។ មុន​ពេល​ Muhammad Ali ក៏​ធ្លាប់​ប្រាប់​មិត្តភ័ក្ដិ​បារម្ភ​ពី​កូន​ៗ​ទាំង​អស់​ដែរ៕ ​

កូន​ៗ Muhammad Ali

ចុចអាន៖

​​​​​

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី