រូបរាង​ Note 8 ថ្មី​ដូច​ Galaxy S8 បេះ​ដាក់​ តែ​មាន​កាមេរ៉ា​ភ្លោះ

  • 2017-06-07 02:06:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី​ Twitter ឈ្មោះ​ @PoyocoTech ​បាន​ចែក​ចាយ​រូបភាព​ Render ថ្មី​មួយ​ដែល​អះអាង​ថា​ជា​រូបរាង​ Galaxy Note 8។

ដូច​ដែល​បាន​ឃើញ​ហើយ​ថា​ Note 8 មាន​ការ​រចនា​អេក្រង់​​​បែប​ Infinity Display​ ដែល​យក​លំនាំ​តាម​ Galaxy S8។ រូបភាព​ក៏​បាន​បង្ហាញ​ដែរ​ថា​ Samsung បាន​​រិះរក​វិធី​​បង្កប់​ទ្រនាប់​ស្កេន​ក្រយៅ​ដៃ​ពី​ក្រោម​អេក្រង់​បាន​សម្រេច។ ការ​យល់​ឃើញ​នេះ​ដោយ​សារ​តែ​​មិន​ឃើញ​វត្តមាន​ទ្រនាប់​ស្កេន​ក្រយៅ​ដៃ​នៅ​ផ្នែក​ខាង​ក្រោយ​ដូច​មាន​លើ Galaxy S8 នោះ​ទេ។

នៅ​ពី​ក្រោយ​គេ​ក៏​ឃើញ​មាន​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​បែប​បញ្ឈរ ចំណែក​រន្ធ​ដោត​កាស​ 3.5 mm វិញ​គឺ​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ទូរសព្ទ។ ត្បិត​ថា​​មិន​ទាន់​មាន​ការ​បញ្ជាក់​ថា​រូបរាង​ខាង​លើ​ជា​រូបរាង​ពិត​ប្រាកដ​ ប៉ុន្តែ​គេ​រំពឹង​យ៉ាង​ខ្លាំង​ថា​ Galaxy Note 8 នឹង​មិន​មាន​រូបរាង​ខុស​ពី​រូបភាព Render ខាង​លើ​ខ្លាំង​ប៉ុន្មាន​ឡើយ ឬ អាច​ដូច​គ្នា​បេះ​បិត​ក៏​ថា​បាន៕​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង