Man Utd ឲ្យ​ថ្លៃ​ខ្លួន Morata ​៥២​លាន​ផោន តែ​ Real ចង់​បាន​លើស​នឹង

  • 2017-06-07 02:10:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បិសាច​ក្រហម Manchester United បាន​ដាក់​សំណើ​៥២​លាន​​ផោន​​ដើម្បី​​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ Alvaro Morata ប៉ុន្តែ​ត្រូវ​ក្រុម Real Madrid បដិសេធ ព្រោះ​ចង់​បាន​ថ្លៃ​ជាង​នេះ។

ការ​ដែល​ចង់​នាំ​ Morata មក​កាន់​កីឡដ្ឋាន Old Trafford ដោយ​សារ​លោក  Jose Mourinho នៅ​​​មាន​បញ្ហា​នៅ​តំបន់​ប្រយុទ្ធ​ព្រោះ​របួស​របស់  Zlatan Ibrahimovic មិន​ទាន់​ជា​ដាច់ ឯ​អនាគត​របស់ Wayne Rooney នៅ​ស្រពិចស្រពិល។ Morata គឺ​ជា​បេក្ខជន​ទី​១​របស់ Mourinho ដែល​​​ចង់​យក​មក​ជំនួស​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់​ទាំង​ពីរនៅ​រដូវ​កាល​ក្រោយ។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី Sky។

យ៉ាងណាក្ដី ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid បាន​ច្រាន​ចោល​សំណើ​​ប្រាក់​៥២​លាន​ផោន​របស់ Man Utd ដោយ​ពួក​គេ​ចង់​បាន​តម្លៃ​ខ្លួន​៧៨,៦​លាន​ផោន​សម្រាប់​កីឡាករ​វ័យ​២៤​ឆ្នាំ​នេះ។ ប្រភព​ពី Sky បាន​បន្ថែម​ថា ប្រសិន​ជា Mourinho បរាជ័យ​​ក្នុង​ការ​ទិញ​ Morata លោក​នឹង​បង្វែរ​គោលដៅ​​លើ​ខ្សែ​ប្រយុទ្ធ Andrea Belotti របស់​ក្រុម  Torino វិញ៕ ​

ចុចអាន៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ