Mourinho សារ៉េ​អ្នក​ចាំទី​៣​នាក់​រួច​ស្រេច ប្រសិន De Gea ចេញ

  • 2017-06-06 04:17:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Manchester United លោក​Jose Mourinho បាន​បញ្ចេញ​ឈ្មោះ​អ្នក​ចាំ​ទី​៣​រូប​ដើម្បី​ត្រៀម​ជំនួស​ David De Gea ដែល​អាច​ចាកចេញ​ទៅ Real Madrid។

Samir Handanovic របស់ Inter Milan, Gianluigi Donnarumma របស់​AC Milan និង​ Joe Hart របស់ Man City ត្រូវ​បាន​គេ​រាយការណ៍​ថា​សុទ្ធ​ស្ថិត​ក្នុង​បញ្ជី​តាម​ទិញ​របស់ Mourinho។​ យោង​តាម Daily Mail អ្នក​ចាត់​ការ​រហស្សនាម Special One អាច​​​នឹង​លក់ De Gea ប្រសិន​ជា​បាន​តម្លៃ​ខ្ពស់។

​​​De Gea មិន​ដែល​លាក់​បាំង​ការ​ពិត​ឡើយ​ដោយ​​បាន​និយាយ​ថា​ គេ​ធ្លាប់​ចង់​ទៅ​លេង​នៅ​ Madrid នៅ​ថ្ងៃ​ណា​មួយ ហើយ​ប្រសិន​ជា Real ចង់​បាន​គេ​ គួរ​តែ​ចំណាយ​ប្រាក់​ទិញ​ច្រើន​បន្តិច​ ឬ​ថែម​កីឡាករ​ណា​មួយ។ ប្រសិន​ជា ​​De Gea​​​​​​​​​​​​​​​ ចេញ​មែន​​អ្នក​ចាំទី​ទាំង​៣​ខាង​លើ​​ម្នាក់​អាច​មក​ជំនួស​តំណែង​ដៃ​ទី​១​បាន​នៅ​បិសាច​ក្រហម ជាពិសេសJoe Hart៕ ​​​

ចុចអាន៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី