Neymar ប្រាប់​ឈ្មោះ​ខ្សែ​ប្រយុទ្ធ​ជំនាន់​ថ្មី​៣​នាក់ ដែល​ខ្លួន​ពេញ​ចិត្ត

  • 2017-06-05 07:25:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar ខ្សែ​ប្រយុទ្ធ Barcelona បាន​​បង្ហាញ​​​ខ្សែ​ប្រយុទ្ធ​​​​ជំនាន់​ថ្មី​ចំនួន​៣​នាក់ ដែល​ខ្លួនចូលចិត្ត​ជាង​គេ​លើ​ពិភពលោក​ពេល​បច្ចុប្បន្ន​ ប៉ុន្តែ​ក្នុង​ចំណោម​នោះ​គ្មាន​ឈ្មោះ  Lionel Messi និង Cristiano Ronaldo ព្រោះ​ពួក​គេ​ចាស់​ហើយ​។  

កីឡាករ​​ប្រេស៊ីល​វ័យ​២៥​បាន​ប្រាប់​សារព័ត៌មាន​ប្រេស៊ីល  Esporte Interativo ថា​៖ "សម្រាប់​ជំនាន់​ថ្មី​នេះ ខ្ញុំ​ចូលចិត្ត Antoine Griezmann និង​មិត្ត​រួម​ជាតិ​របស់​ខ្ញុំ​ម្នាក់​ទៀត Gabriel Jesus។ ខ្ញុំ​ចូលចិត្ត​ពី​របៀប​លេង​របស់ Gabriel ហើយ​ពួក​យើង​ធ្លាប់​លេង​ជាមួយ​គ្នា​ក្នុង​ជម្រើស​ជាតិ​ និង​ធ្លាប់​ជួយ​ប្រេស៊ីល​ឈ្នះ​មេដាយ​មាស​​អូឡាំពិក​ Rio Olympic"។

ចំណែក​កីឡាករ​ម្នាក់​ទៀត​ដែល Neymar ស្រឡាញ់​នោះ​គឺ Paulo Dybalaa របស់​ក្រុម Juventus។ Neymar ថា៖ "ប្រសិន​ជា​អ្នក​មើល​រំលង Dybala នោះ​អ្នក​នឹង​ឈឺ​ចាប់"។ កន្លង​ទៅ​ Neymar ក៏​ចង់​ឃើញ​មិត្ត​រួម​ជាតិ​ប្រេស៊ីល​របស់​ខ្លួន​ម្នាក់​ទៀត​ ​Philippe Coutinho ​ចាក​ចេញ​ពី​ Liverpool ​ផ្ទេរ​ទៅ​ក្លឹប​​អ្នក​មាន​បុណ្យ​​ឆាប់ៗ​ដែរ៕ ​​

ចុចអាន៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ