ទិដ្ឋភាព​ប្រវត្តិសាស្ត្រ Real Madrid ដង្ហែ​ពាន​ចូល​ស្រុក ជាមួយ​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់

  • 2017-06-05 02:41:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​យក​ឈ្នះ​ ៤-១ លើ​ក្រុម Juventus លើក​ពាន​ Champions League ជា​លើ​ទី​១២​ ក្រុម​យក្ស​ Real Madrid បាន​ពាំនាំ​ពាន​មក​ដល់​ទីក្រុង Madrid ហើយ​កាល​ពី​ម្សិលមិញ ដោយ​មាន​ការ​ចូលរួម​ពី​អ្នក​គាំទ្រ​ណែន​ទឹក​ណែន​ដី។

ជ័យជម្នះ​របស់ Real Madrid កាល​ពី​ថ្ងៃ​សៅរ៍ បាន​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​ក្រុម​អឺរ៉ុប​តែ​មួយ​គត់​ដែល​អាច​ការពារ​តំណែង​ជើង​ឯក Champions League ​២​រដូវ​កាល​ជាប់​គ្នា ដែល​គ្មាន​ក្រុម​ណា​ធ្វើ​ដូច។ ដំណើរ​នៅ​ការ​ហែ​ពាន​ Real Madrid បាន​ជិះ​ឆ្វែល​តំបន់ Cibele ដោយ​ក្ដី​រំភើប មុន​ពេល​ជិះ​ចូល​កីឡដ្ឋាន Estadio Santiago Bernabeu៕ ​​​​​ ​ ទស្សនាទិដ្ឋភាព​ទាំង​ស្រុង

ចុចអាន៖​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ