សណ្ឋាគារ​ភ្នំ​ភ្លើង ផ្ទុះ​ចេញ​ទឹក ដ៏​ស្រស់​ស្អាត មាន​តែ​១​លើ​លោក​

  • 2014-09-20 15:10:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សណ្ឋាគារ​ស្រស់​ស្អាត​ប្លែក​ៗ​ ពិត​ជា​មាន​ច្រើន​ណាស់​នៅ​ជុំ​វិញ​ពិភពលោក​ ក៏​ប៉ុន្តែ​​សម្រាប់​សណ្ឋាគារ Montana Magica នៅ​ភាគ​ខាង​ជើង​​ប្រទេស​ឈីលី​ ​វិញ​គឺ​ស្ថិត​លើ​ចំណាត់​ថ្នាក់​កំពូល​តែ​ម្ដង​ បើ​និយាយ​ពី​រឿង​សម្រស់​ និង​ទ្រង់ទ្រាយ​ប្លែក​ៗ។ សណ្ឋាគារ​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​កណ្ដាល​ព្រៃ​ជាង ១២​ម៉ឺន​ហិតា​នេះ មាន​សណ្ឋាន​ដូច​ជា​ភ្នំ​ភ្លើង ប៉ុន្តែ​អ្វី​ដែល​ផ្ទុះ​ចេញ​មក​គឺ​ជា​ទឹក​ដ៏​ត្រជាក់ត្រជំ ពី​លើ​កំពូល​អគារ ហូរ​កាត់​ជញ្ជាំង​នៃ​បន្ទប់​នីមួយ​ៗ​ ដែល​មាន​ស្លែ​និង​រុក្ខជាតិ​តូច​ៗ​ដុះ​ពាសពេញ។

សណ្ឋាគារ​នេះ​មាន​បន្ទប់​ស្នាក់​នៅ​ចំនួន​ ១៣​បន្ទប់ ដែល​បន្ទប់​នីមួយ​ៗ​មាន​តម្លៃ​ចាប់​ពី ១៥០ផោន ទៅ ២៦០​ផោន (២៤៦​ដុល្លារ ទៅ​៤២៧​ដុល្លារ)។ សម្រាប់​ផ្នែក​ខាង​ក្នុង គ្រប់​យ៉ាង​ត្រូវ​បាន​សាងសង់​ឡើង​ពី​ឈើ​ស្ទើរ​តែ​មួយ​រយ​ភាគ​រយ។ ក្រៅ​ពី​ការ​ស្នាក់​នៅ​ដ៏​មាន​ផាសុកភាព នៅ​ជុំ​វិញ​សណ្ឋាគារ និង​រមណីយដ្ឋាន​មួយ​នេះ ទេសចរ​អាច​រីករាយ​នឹង​សកម្មភាព​កម្សាន្ត​ផ្សេង​ៗ​ដូច​ជា ដើរ​មើល​ធម្មជាតិ​ក្នុង​ព្រៃ និង​ការ​លេង​វាយ​កូន​ហ្គោល​ទ្រង់ទ្រាយ​តូច​ជា​ដើម។

 

ទស្សនា​រូបភាព​ជា​ច្រើន​ពី​សណ្ឋាគារ​នេះ​តែ​ម្ដង៖

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ dailymail
អត្ថបទពេញនិយម