Liverpool ប្រកាស​ជា​ផ្លូវ​ការ​ឈប់​ទិញ​ខ្សែ​ការពារ​​ Southampton

  • 2017-06-08 00:47:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​សុំទោស​ជា​ផ្លូវ​ការ​ទៅ Southampton សម្រាប់​ការ​យល់​ច្រឡំ​កន្លង​មក​ ហើយ​ប្រកាស​លែង​តាម​ទិញ​ខ្សែ​ការពារ​ឆ្នើម Virgil van Dijk។

Virgil van Dijk

សេចក្ដី​ថ្លែងការណ៍​របស់​ក្លឹប​ជើង​ឯក​អង់គ្លេស​១៨​សម័យ​កាល​ធ្វើ​ឡើង​ក្រោយ​ពេល​ Southampton គំរាម​ប្ដឹង​ Liverpool ពី​បទ​លួច​ទាក់ទង​ Van Dijk ស្ងាត់​ៗ​ដោយ​ខុសច្បាប់​។ ខ្សែ​ការពារ​វ័យ​២៥​ឆ្នាំ​ត្រូវ​ក្លឹប​ជាច្រើន​ចង់​បាន​ដូច​ជា​ Chelsea និង​ Manchester City តែ​សាមី​កីឡាករ​ជ្រើស​យក​ការ​ផ្ទេរ​មក​ Liverpool។

យ៉ាង​ណា​ក៏​ដោយ​ពេល​នេះ​គ្មាន​ទៀត​ទេ​ការ​តាម​ទិញ​ Van Dijk ដោយ​ Liverpool បាន​ប្រកាស​លើ​គេហទំព័រ​ផ្ទាល់ខ្លួន​ថា៖ "ក្លឹប​បាល់ទាត់​ Liverpool សោកស្ដាយ​ចំពោះ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​នានា​លើ​ការ​ដោះដូរ​កីឡាករ​ដែល​ធ្វើ​ឲ្យ​ក្លឹប​ទាំង​ពីរ​មាន​ការ​យល់​ខុស​លើ​គ្នា​។ ពួក​យើង​សុំទោស​ចំពោះ​ថ្នាក់​ដឹកនាំ​ និង​អ្នក​គាំទ្រ​ Southampton លើ​ករណី​ Virgil van Dijk ហើយ​បញ្ចប់​ការ​ចាប់​អារម្មណ៍​ត្រឹម​នេះ"៕

ប្រភព៖ Independent   ប្រែ​សម្រួល៖ វីរ័ត្ន