សាន ផានិត ត្រៀមបទ "ទូរសព្ទប្រាប់ផង" មកច្រៀងថ្មីឡើងវិញ (វីដេអូ)
- 2017-06-08 01:11:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាន ផានិត ត្រៀមបទ "ទូរសព្ទប្រាប់ផង" មកច្រៀងថ្មីឡើងវិញ (វីដេអូ)
ចន្លោះមិនឃើញ
ក្រោយពីបទ ជាប់រវល់ ដែលជាបទចម្រៀងចាស់ធ្លាប់ល្បីខ្លាំងកាលពីអំឡុងទស្សវត្ស៩០ត្រូវបានយកមកច្រៀងឡើងវិញ ហើយនៅតែមានការគាំទ្រដូចពីមុន នៅពេលនេះ សាន ផានិត បានប្រាប់ថា នឹងត្រៀមបទចម្រៀងពីមុនមួយទៀតយកមកច្រៀងថ្មីឡើងវិញ គឺបទ "ទូរសព្ទប្រាប់ផង។
តារាចម្រៀងរូបនេះ បានបង្ហាញក្ដីសប្បាយរីករាយនៅពេលទីផ្សារចម្រៀងទទួលការចាប់អារម្មណ៍ឡើងវិញ ទាំងមិននឹកស្មានដល់។ ទន្ទឹមនឹងការសប្បាយរីករាយនេះ តារាចម្រៀងធ្លាប់សាងឈ្មោះល្បីខាងលើកំពុងរៀបចំចម្រៀងថ្មីៗជាច្រើនទៀត ដែលលោកជឿជាក់ថានឹងទទួលការចាប់អារម្មណ៍ពីទស្សនិកជនគ្រប់ស្រទាប់វណ្ណៈ។
ក្នុងនោះមានដូចជា "ភ្លេងការ" ដែលទើបចេញ Audio ផ្លូវការថ្មីៗ និងបទ "ទូរសព្ទប្រាប់ផង" ដែលត្រៀមនឹងច្រៀងឡើងវិញ។ សាន ផានិត បន្តថា ក្រៅពីបទចម្រៀងទាំង២បទដែលត្រៀមចេញលក់លើទីផ្សារក្នុងពេលដ៏ខ្លីខាងមុខ លោកកំពុងតែត្រៀមរៀបចំស្ទិលថ្មីជាច្រើនទៀតក្នុងន័យវាយលុកទីផ្សារចម្រៀងនាពេលខាងមុខ។