ឥណ្ឌាកំណត់​មហិច្ឆតា​​ចង់​លក់​តែ​រថយន្ត​អគ្គិសនី​​ពី​ឆ្នាំ ២០៣០

  • 2017-06-08 02:14:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ឥណ្ឌា​បាន​ដាក់​ចេញ​ផែនការ​មួយ ចាប់​ពី​ឆ្នាំ ២០៣០ ត​ទៅ​ នឹង​លក់​តែ​ប្រភេទ​រថយន្ត​អគ្គិសនីក្នុង​គោលដៅ​​សម្រេច​ឲ្យ​បាន​​។

​ជា​រៀងរាល់​ឆ្នាំ មាន​មនុស្ស​ប្រមាណ ១,២ លាន​នាក់​បាន​ស្លាប់ ដោយ​សារ​បញ្ហា​ខ្យល់​បរិយាកាស​កខ្វក់​ក្នុង​ប្រទេស​ឥណ្ឌា​។

យ៉ាងណាមិញ​នេះឥណ្ឌា​​មិន​មែន​តែ​ប្រទេស​មួយ​នោះ​ទេ ដែល​កំពុង​គិតគូរ​បញ្ហា​ការ​បំពុល​បរិយាកាស​ពី​រថយន្ត​ប្រើប្រាស់​ប្រេង​សាំង​ សូម្បី​តែ​ប្រទេស​ចិន ក៏​កំពុង​រៀបចំ​គម្រោង​ដូច​គ្នា ដោយ​គ្រោង​លក់​ចេញ​ប្រភេទ​រថយន្ត​អគ្គិសនី​ឱ្យ​បាន​ខ្ទង់​​ ៧ លាន​គ្រឿង​នា​ឆ្នាំ ២០២៥ ។

​ឥណ្ឌា​ជា​ប្រទេស​លំដាប់​ទី ៣ ខាង​វិស័យ​នាំ​ចូល​ប្រេង​ច្រើន​ជាង​គេ។ ការ​ផ្លាស់ប្ដូរ​ទៅ​ប្រើប្រាស់​រថយន្ត​អគ្គិសនី នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ធនធាន​ប្រេង​មួយ​ចំណែក​ធំ​។ យុទ្ធសាស្ត្រ​មហិច្ឆតា​ដ៏​ធំ​នេះ ក៏​នឹង​ជួយ​សន្សំ​ចំណូល​បាន​ជាង ៦០ ពាន់​លាន​ដុល្លារ​នា​ឆ្នាំ ២០៣០ ដែល​ជា​ផល​ចំណេញ​ដល់​ម្ចាស់​រថយន្ត​ផង​ដែរ​។

អង្គការ​ Greenpeace បាន​បង្ហាញ​របាយការណ៍​មួយ​ តួ​លេខ​មនុស្ស​ស្លាប់​ពី​ការ​ស្រូប​ខ្យល់​ពុល​មាន​ច្រើន​ប្រហាក់​ប្រហែល​ទៅ​នឹង​មនុស្ស​ស្លាប់​ដោយ​ការ​ស្រូប​ផ្សែង​បារី។

បន្ត​ចុច​អាន៖

ប្រភព៖ interestingengineering   ប្រែសម្រួល៖ កៅ រក្សា