មិត្តភាព៖ Morata តែត​ចុង​ម៉ោង​ជួយ​អេស្ប៉ាញ​តាម​ស្មើ​កូឡុំប៊ី ឯ​អ៊ីតាលី​ឈ្នះ​អ៊ុយរុយហ្គាយ​

  • 2017-06-08 02:21:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alvaro Morata ​បាន​រក​គ្រាប់​បាល់​មួយ​គ្រាប់​នៅ​នាទី​៨៧​ស្រោចស្រង់​ជម្រើស​ជាតិ​អេស្ប៉ាញ​តាម​ស្មើ​២-២​ក្នុង​ប្រកួត​មិត្តភាព​ជាមួយ​កូឡុំប៊ី​កាល​ពី​យប់​មិញ ជា​ការ​បន្ត​ភាព​មិន​ដែល​ចាញ់​​របស់​អេស្ប៉ាញ​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​ថ្មី Julen Lopetegui។

ចាប់​ផ្ដើម​វគ្គ​ទី​១​ក្រុម​ម្ចាស់​ផ្ទះ​អេស្ប៉ាញ​ជា​អ្នក​បើ​ឆាក​រក​គ្រាប់​បាល់​បាន​មុន​ដោយ David Silva នៅ​នាទី​២២ បន្ទាប​​ពី​មាន​ការ​បញ្ជូន​ពី  Pedro។ ប៉ុន្តែ​ការ​រីករាយ​របស់​អ្នក​គាំទ្រ​អេស្ប៉ាញ​ក៏​រលត់​ទៅ​វិញ បន្ទាប់​កូឡុំប៊ី​ដាក់​២​គ្រាប់​​នាំ​មុខ​មក​វិញ សម្រេច​ដោយ​កីឡាករ Edwin Cardona និង​ Radamel Falcao ក្នុង​នាទី​៤០​​និង​៥៥។ យ៉ាងណាមិញ Morata បាន​ផ្ដល់​ក្ដី​សង្ឃឹម​មក​វិញ​ដល់​ក្រុម ដោយ​តែត​ចុង​ម៉ោង​ចូល​ទី​យ៉ាង​ល្អ ក្រោយ​​ទទួល​ការ​បោះ​យ៉ាង​ល្អ​ពី Saul Niguez ។​

ចំណែក​គូ​មិត្តភាព​ចាប់​អារម្មណ៍​មួយ​ទៀត ក្រុម​ពណ៌​ខៀវ​អ៊ីតាលី​បាន​លត់​ក្រុម​មក​ពី​អាមេរិក​ខាង​ត្បូង អ៊ុយរុយហ្គាយ ៣-០។ ៣​​គ្រាប់​របស់​​អ៊ីតាលី​រក​បាន​ដោយ​កីឡាករ Jose Gimenez (កីឡាករ អ៊ុយរុយហ្គាយ​ស៊ុត​ចូល​ទី​ខ្លួន​ឯង), Eder និង Daniele De Rossi ក្នុង​នាទី​៧,​៨២​និង​៩០៕

​​​​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី