គិតត្រឹមពាក់កណ្ដាលឆ្នាំនេះសិល្បករ ៦រូប ហើយចូលរោងការ
- 2017-06-08 03:48:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គិតត្រឹមពាក់កណ្ដាលឆ្នាំនេះសិល្បករ ៦រូប ហើយចូលរោងការ
ចន្លោះមិនឃើញ
គិតត្រឹមពាក់កណ្ដាលឆ្នាំ ២០១៧នេះ មានតារា៧ដួងហើយដែលឈានជើងចូលរោងជ័យ កសាងជីវិតអាពាហ៍ពិពាហ៍ ជាមួយមនុស្សជាទីស្រឡាញ់រៀងៗខ្លួន។
១. កង ពិសិដ្ឋ បានរៀបការ នៅថ្ងៃទី ២៣ ខែមិនា ជាមួយអ្នកនាង ពៅ កេស្សារ៉ា ដែលលោកអះអាងថា ស្រឡាញ់គ្នាជាង៨ឆ្នាំ។
២. រូ ចាន់ដារ៉ា ហៅ ស្រីលាភ បានរៀបអាពាហ៍ពិពាហ៍ កាលពីថ្ងៃទី ២៤ ខែ មិនា ឆ្នាំ២០១៧ ជាមួយស្វាមី យឹម យ៉ាន់សីហា ដែលជាអាណិកជនអាមេរិក។
៣. ផន ផារី ដែលជាអតីតតួកំប្លែងរបស់ CTN រៀបការនៅថ្ងៃទី ១ ខែឧសភា ឆ្នាំនេះដូចគ្នា ជាមួយ លោក សុង សុវណ្ណារ៉ា ។
៤. ថ្ងៃទី ០៥ ឧសភា លី ច័ន្ទសីហា បានរៀបការជាមួយមន្ត្រីយោធា ច័ន្ទ ថៃសេង ដែលជាកូនឯកឧត្ដមក្នុងស្ថាប័នមួយ។
៥. ជ័យ សម្បត្តិ ដែលភាគច្រើនប្រិយមិត្តស្គាល់ថាជាអ្នកដឹកនាំកម្មវិធី "ឡូយ៩" និងរឿង "ស្រទន់មន្តស្នេហ៍" ក៏បានសាងគ្រួសារនៅថ្ងៃទី៥ ឧសភា នេះដែរ។
៦. ឆាយ វីរៈយុទ្ធ បានរៀបអាពាហ៍ពិពាហ៍ជាមួយ កូនថៅកែរោងម៉ាស៊ីនកិនស្រូវ សែ ចាន់ឌី នៅថ្ងៃទី ២១ ឧសភា៕
អាន៖ រឿងរ៉ាវជុំវិញស្នេហាតារាជាតិ
អានព័ត៌មានកម្សាន្តថ្មីបំផុត