កុំលេងសើច! ស្រីជើងរន្ទះទាត់ខាងប្រុសចង់បាក់កលើសង្វៀន
- 2017-06-08 04:37:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំលេងសើច! ស្រីជើងរន្ទះទាត់ខាងប្រុសចង់បាក់កលើសង្វៀន
ចន្លោះមិនឃើញ
កាលពីលមិម្សិញនៅប៉ុស្តិ៍ទូរទស្សន៍ SMMTV របស់ថៃ មានការប្រកួតប្រដាល់សេរីជាច្រើនគូ ក្នុងនោះក៏មានការវាយរវាងកីឡាករនិងកីឡាការិនីមួយគូដែរ។
ជំនួបរវាងកីឡាករ សឿយ៉ៃ និងកីឡាការិនី ណងរ៉ូស ពិតជាកក្រើកលើសង្វៀន ធ្វើឲ្យអ្នកទស្សនាហ៊ោដាច់កចោល។ ត្បិតតែជាកីឡាការិនី ប៉ុន្តែ ណងរ៉ូស បានបញ្ចេញស្នៀតយ៉ាងអស្ចារ្យវាយលើ សឿយ៉ៃឡើងទ្រោម និងបានទាត់មួយជើងចំកញ្ចឹងករាប់ក្នុងទឹកទី៣។
ក្នុងនាមជាកូនប្រុស ទោះត្រូវអាជ្ញាកណ្ដាលរាប់ដល់៨ តែ សឿយ៉ៃនៅតែក្រោកឈរបន្តវាយ រហូតដល់ចប់ទឹក៥ ទោះដឹងខ្លួនចាញ់ក៏ដោយ។ ចប់ទឹកអាជ្ញាកណ្ដាលបានកាត់សេចក្ដីឲ្យ កីឡាការិនី ណងរ៉ូសឈ្នះដោយពិន្ទុ។ ការប្រកួតរវាងប្រុសនិងស្រីបែបនេះក្នុងប្រទេសកម្ពុជាមិនដែលមានទេ តែស្រុកថៃក្លាយជារឿងធម្មតាទៅហើយ៕
