ច្បាស់​ហើយ! Man Utd អនុញ្ញាត​ឲ្យ​ Zlatan ចាកចេញ​ពី​ក្លឹប​

  • 2017-06-09 00:42:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United មិន​បន្ត​កុងត្រា​ឲ្យ​ Zlatan Ibrahimovic ត​ទៅ​ទៀត​ទេ​ ខណៈ​កុងត្រា​ចាស់​របស់​គេ​ជាមួយ​ក្លឹប​ត្រូវ​ផុត​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មិថុនា​នេះ​ហើយ។

Zlatan

កាល​ពេល​ចុះ​កុងត្រា​ខ្សែ​ប្រយុទ្ធ​វ័យ​៣៥ឆ្នាំ​បាន​ព្រមព្រៀង​លេង​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ជាមួយ​ Man Utd ជាមួយ​ជម្រើស​លេង​មួយ​ឆ្នាំ​ទៀត​ក្នុង​ករណី​ភាគី​ទាំង​សង​ខាង​ចរចា​គ្នា​ជោគជ័យ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ក្រោយ​ពេល​ Zlatan មាន​របួស​ជង្គង់​ត្រូវ​ព្យាបាល​មួយ​រយៈ​ធំ​ គ្រប់​យ៉ាង​មិន​អាច​បន្ត​ទៀត​បាន​ទេ។

អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​លេង​បាន​៤៦​ប្រកួត​ ស៊ុត​បញ្ចូល​ទី​បាន​២៨​គ្រាប់​ ជួយ​ក្រុម​លោក​ Jose Mourinho ឈ្នះ​ពាន Community Shield, League Cup និង​ Europa League៕

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន