ថ្មីៗ! T.O.P បង្ហាញខ្លួនលើកដំបូង ក្រោយសន្លប់មិនដឹងខ្លួនមួយពេលធំ
- 2017-06-09 07:10:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្មីៗ! T.O.P បង្ហាញខ្លួនលើកដំបូង ក្រោយសន្លប់មិនដឹងខ្លួនមួយពេលធំ
ចន្លោះមិនឃើញ
មួយរយៈចុងក្រោយនេះ អ្នកគាំទ្ររបស់តារាចម្រៀង T.O.P មានការព្រួយបារម្ភ និងយកចិត្តទុកដាក់ តាមដានខ្លាំងណាស់ ជុំវិញស្ថានភាពរបស់លោក។
ទាក់ទងនឹងរឿងរ៉ាវកំពុងក្ដៅគគុកនេះ Sabay ក៏តែងជម្រាបជូនប្រិយមិត្តជាហូរហែ ពីព័ត៌មានចុងក្រោយរបស់ សមាជិកវ័យ ២៩ឆ្នាំរបស់ BIGBANG រូបនេះ។ ជាក់ស្ដែង មុននេះបន្តិច Koreaboo ដែលជាវិបសាយព័ត៌មានដ៏ល្បីនៅកូរ៉េ បានចុះផ្សាយរូបភាពរបស់ T.O.P ដំបូង ក្រោយសន្លប់មិនដឹងខ្លួនអស់រយៈពេលជាយូរ។
ពេលនេះ លោកបានធូរស្រាលជាងមុន និងចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ ប៉ុន្តែដោយសារនៅមន្ទីរពេទ្យ “Ehwa Woman’s University Mokdong Hospital” មិនមានបន្ទប់ព្យាបាលជាលក្ខណៈផ្ទាល់ខ្លួន ទើបអ្នកចាត់ការរបស់លោកសម្រេចប្ដូរទៅមន្ទីរពេទ្យផ្សេងមួយទៀតតែម្ដង។
អ្វីដែលសំខាន់នៅថ្ងៃនេះ តារាប្រុសរូបនេះក៏បានបង្ហាញខ្លួនដែរ ប៉ុន្តែនៅលើរទេះរុញ និងមានការផ្ដិតយករូបភាពជាច្រើន ព្រមទាំងមានការចោមរោមសួរពីអ្នកកាសែត ប៉ុន្តែលោកនិយាយតែមួយម៉ាត់គត់គឺ៖ "ខ្ញុំសុំទោស” ទៅកាន់ពួកគេ។
យ៉ាងណាមិញ បើមានព័ត៌មានថ្មីទៀតទាក់ទងនឹងតារាប្រុសរូបនេះ Sabay នឹងធ្វើការជម្រាបជូនប្រិយមិត្តជាបន្ត៕