ចង់​ត្រឡប់​ទៅកាន់​កុមារភាព​របស់​អ្នក​វិញ​ដែរ​​ឬទេ​? តោះ​! ចូលរួម​កម្មវិធី « កាល​យើង​នៅ​ក្មេង »​

  • 2017-06-09 07:29:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​កំពុងតែ​នឹក​កុមារភាព​របស់​អ្នក​មែន​ទេ​? ហើយ​អ្នក​ធ្លាប់​នឹក​ស្រមៃ​ចង់​ត្រឡប់​ទៅកាន់​កុមារភាព​របស់​អ្នក​វិញ​ដែរ​ឬទេ​? កុំ​បារម្ភ​! ក្ដី​ស្រមៃ​របស់​អ្នក​នឹង​ក្លាយទៅជា​ការពិត​!​

ឱកាស​ដ៏​ពិសេស​កម្រ​បំផុត ដើម្បី​វិលត្រឡប់​ទៅ​រក​កុមារភាព​ដ៏​រីករាយ​របស់​អ្នក​វិញ ឥឡូវ​នេះ បាន​មកដល់​ហើយ នោះ​គឺ​ព្រឹត្តិការណ៍ «​កាល​យើង​នៅ​ក្មេង​» ដែល​រៀបចំឡើង​ដោយ​ក្រុម «​ទាយាទ​អង្គរ»​។ ក្រុម​នេះ ជា​ក្រុម​សិស្ស​-​និស្សិត​ដែល​រួប​រួមគ្នា​ធ្វើ​ការងារ​សង្គម “​ដើម្បី​វិវឌ្ឍ​ភាព​នៃ​ប្រជាជាតិ​ខ្មែរ​” ដោយ​ផ្ដោត​សំខាន់​ចម្បង​លើ “​វ​ប្បធ​ម៌​ជាតិខ្មែ​រដែល​កំ​ពុង​តែ​សាបសូន្យ និង ការ​អប់​រំ​” តាម​រយៈ ការផលិត​ឯកសារ ការដឹងគុណ និង ការបង្កើត​អនុស្សាវរីយ៍​។​ ​

​ ​ ព្រឹត្តិការណ៍ "​កាល​យើង​នៅ​ក្មេង​" គឺជា​គ​ម្រោង​ថ្មីដ៏​ប្លែក​របស់​ក្រុម «​ទាយាទ​អង្គ​រ​» ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​។ ព្រឹត្តិការណ៍​នេះ មាន​ទស្សន​វិស័យដ៏​សំ​ខាន់​មួយ​គឺ “​ដើម្បី​លើកស្ទួយ​ព្រះវិហារ​បុរាណ​របស់​ខ្មែរ​ដែល​ជា​បេតិកភណ្ឌ​ជាតិ​ដែល​កំ​ពុង​តែ​សាប​សូន្យ​” ដោយ​ផ្សារភ្ជាប់​ការកម្សាន្ត សប្បុរិស​ធ​ម៌ ការ​លើកស្ទួយ​វ​ប្បធ​ម៌​ជាតិ​-​វិស័យ​អប់​រំ និង ការ​បំផុស​គំនិ​ត​ទេសចរណ៍​សហ​គមន៍​។​

នៅក្នុង​ព្រឹត្តិការណ៍ “​កាល​យើង​នៅ​ក្មេង​” មាន​កម្មវិធី​ពិសេសៗ​ជាច្រើន​ដូចជា​៖​ ​

១. គោរ​ពទ​ង់​ជាតិ និង ភ្លេង​ជាតិខ្មែរ បទ​ន​គ​រ​រាជ​។​ ​

២. លេង ល្បែង​កាល​នៅ​ក្មេង និង ល្បែង​ប្រជាប្រិយ ក្នុង​មួយថ្ងៃ ១៨ មុខ​។​ ​

៣. សរសេរ​រឿងរ៉ាវ អនុស្សាវរីយ៍ និង បទពិសោធន៍​កាល​នៅ​ក្មេង នៅលើ ខ្លោងទ្វារ​រឿង ។​ ​

៤. កូន​ទំពាំង​ពិសិ​ដ្ឋ​៖ ជា​កូន​ប​ណ្ណា​ល័យ​តូច​មួយ ដែល​ឱកាស​ឲ្យ​អ្នកចូលរួម​ក្លាយជា​គ្រូ​របស់​ក្មេងៗ​មួយ​ថ្ងៃ​ដូចជា​៖ ការអាន​សៀវភៅ​ឲ្យ​ក្មេងៗ​ស្ដាប់ ប​ង្រៀន​ក្មេងៗ ។​ល​។ ទី​នេះ​ក៏​បំផុស​គំ​និ​ត​៖ កុមារ​ម្នាក់ អ្នកចូលរួម​ម្នាក់ សំរាម​មួយថង់ ផងដែរ​។​ ​

៥. ហត្ថ​កម្ម​៖ បត់​រូប​ផ្សេងៗ​អំពី​ក្រដាស​-​ស្លឹកត្នោត​-​ស្លឹក​ដូង រៀន​ចាក់ចេក រៀនប​ត់​ឈូក​ថ្វាយ​ព្រះ និង រៀន​ដោត​ភួង​ម្លិះ​ថ្វាយ​ចំ​ពោះ​ព្រះ​ឆាយា​ល័ក្ខណ៍​ព្រះមហាក្សត្រិយានី (​អបអរ​ព្រះរាជ​ពិធី​បុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រិយានី សម្ដេច​យាយ​)​។​ ​

៦. ពិព័រណ៍​វត្ត​បុរាណ​៖ បង្ហាញ​លក្ខណៈ​វត្ត និង​ព្រះវិហារ​បុរាណ​ខ្មែរ​-​សាស្ត្រា​ស្លឹករឹត​-​គំនូរ​សាស្ត្រាល្បែង​ ​

៧. ជិះរ​ទេះ​គោ​ទៅ​ទស្សនា​ព្រះវិហារ​បុរាណ ៣ ទៀត​នៅ​ក្នុងភូមិ ដូចជា វត្ត​មជ្ឈិម​វ័ន វត្ត​មុនី​សាគ​រ និង វត្ត​វិចិត្តា​រាម​-​ផ្ទះ​បុរាណ​ខ្មែរ​-​សិប្បកម្ម​តម្បាញ​ក្រមា​។​ ​

៨. ដើរ​ភ្លក្ស​អាហារ និង ទិញ​របស់​របរកាល​នៅ​ក្មេង​ ​ ​ ​ ៩. រៀន​ធ្វើ ចង្កៀង និង គោម​ផ្កាយ​និស្ស័យ​ ​

១០. វេទិកា​កុមារ​៖ ការបង្ហាញ​ម៉ូដ​កុមារ នារី​សប្បុរស និង ទស្សនីយភាព​ដោយ​កុមារៗ​ដែល​មាន​ទេពកោសល្យ​។​ ​

១១. រាត្រី​ចាប៉ីដងវែង​-​ភ្លេងបុរាណ​ខ្មែរ​ ​

១២. ក្បួន​ថ្វាយ​ភួង​ម្លិះ​ចំពោះ​ព្រះ​ឆាយា​ល័​ក្ខ​ណ៍ ដើម្បី​អបអរ​ព្រះរាជ​ពិធី​បុណ្យចម្រើនព្រះជន្ម នៅ​ថ្ងៃ​ចម្រើន​ព្រះជន្ម​។​ ​

១៣. នារី​សប្បុរស​-​រំដួ​លលិច​ទឹក​៖ កញ្ញា​រំដួ​លលិច​ទឹក​លក់​បាយឡុកបាយឡ និង ការ​ស្វែង​រក​សប្បុរិស​ធ​ម៌​ជួយ​កុមារ និង ចាស់ជរា​ទុរគត​ក្នុងភូមិ​។ យើង​ក៏​បំផុសផង​ដែរនូ​វ​កុសល​ដែល​អ្នកចូលរួម​បាន​ស​ម្អា​ត​វត្ត​អារាម​ ព្រះវិហារ​បុរាណ​រួមគ្នា​ផងដែរ​។ ​

១៤. ល្បែង​បេសកកម្ម​៖ បេសកកម្ម​ដែល​អ្នកចូលរួម​ត្រូវធ្វើ​ទា​ក់ទង​នឹង​ព្រឹត្តិការណ៍​។​ ​

១៥. អ្នកចូលរួម​នឹង​ទទួលបាន​នូ​វ ផែនទី​ទេសចរណ៍ ម្នាក់​មួយ​ផ្ទាំង ដែល​ត​ម្រូ​វ​ឲ្យ​ចូលរួម​គ្រប់​សកម្មភាព​របស់​ព្រឹត្តិការណ៍ ដើម្បី​ទទួលបាន​ត្រា ដែល​មាន​ឱកាស​ទទួល​បាន តុក្កតា​អាថ៌​កំបាំង - និមិត្តរូប​របស់​ព្រឹត្តិការណ៍​។​

​ ​ ព្រឹត្តិការណ៍ «​កាល​យើង​នៅ​ក្មេង​» នឹង​ប្រព្រឹត្តទៅ​ចំនួន ២ ថ្ងៃ​កន្លះ​៖ ថ្ងៃ​សៅរ៍ អាទិត្យ និង ព្រឹក​ថ្ងៃ​ចន្ទ ទី ១៧ ១៨ និង ១៩ ខែមិថុនា ព​. ស​. ២៥៦១ គ​. ស​. ២០១៧ នៅឯ​វត្ត​បុរាណ ចំប៉ា ជិត​កៀនស្វាយ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ១ រាជធានី​ភ្នំពេញ​។ លោក​អ្នក​អាច​ចូលរួម​កម្សាន្ត​ដោយ​សេរី ចាប់ពី​ម៉ោង ៨ ព្រឹក រហូតដល់​ម៉ោង ៨ យ​ប់​។​ ​ ​

តើ​លោក​អ្នកមាន​ចំណាប់អារម្មណ៍​ចង់​ជួល​តូប​លក់​ផលិតផល​ដែរ​ឬទេ​? សូម​ទា​ក់ទង​តាម​រយៈ​លេខ​ទូរ​សព្ទ​ខាងក្រោម​នេះ​៖​ ​

០៨១ ៨០៩ ៥៣៦ / ០៨៦ ៥៦៦ ៧៧៨ / ០៧៧ ២២០ ០៨៣ / ០១០ ២៨១ ០៦៩ / ០១០ ៦០០ ៨៤៨ / ០១២ ៦៧៩ ៩៩៥​ ​

​ព័ត៌មាន​លម្អិ​ត សូម​ចូល​ទៅកាន់​ទំព័រ Facebook ទាយាទ​អង្គ​រ - Angkor Inheritor​ ​ ​

https://www.facebook.com/AngkorInheritor/videos/1734440400182212/​ ​ ​

https://www.facebook.com/AngkorInheritor/videos/1732330023726583/​ ​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា