ប្តីប្រពន្ធមួយគូ ប្រថុយថតរូបមង្គលការ ជាមួយការបំផ្ទុះដ៏គួរឲ្យខ្លាច
- 2017-06-10 07:16:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្តីប្រពន្ធមួយគូ ប្រថុយថតរូបមង្គលការ ជាមួយការបំផ្ទុះដ៏គួរឲ្យខ្លាច
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ ប្ដីប្រពន្ធជនជាតិជប៉ុនមួយគូ បានប្រថុយប្រថានថតរូបមង្គលការ ជាមួយនឹងការបំផ្ទុះដ៏គួរឲ្យខ្លាច នៅឯអណ្ដូងរ៉ែគេបោះបង់ចោលមួយកន្លែង ដើម្បីឲ្យរូបថតរបស់ពួកគេ មើលទៅរឹតតែអស្ចារ្យ។
ជាក់ស្ដែង ប្ដីប្រពន្ធខាងលើនេះ បានរៀបការរួចមកហើយ កាលពីឆ្នាំ២០១៥ ប៉ុន្តែចង់ថតរូបឡើងវិញម្ដងទៀត ជាមួយនឹងស្ថានភាពដ៏ព្រឺព្រួចបែបនេះ។
បើតាមខ្សែវីដេអូឃ្លិប បានបង្ហាញឲ្យឃើញ ប្ដីប្រពន្ធមួយគូនេះ ឈរយ៉ាងស្ងៀមដោយមិនហ៊ានកម្រើកខ្លួនឡើយ ខណៈការបំផ្ទុះបានផ្ទុះឡើង កម្ពស់ប្រមាណជា ៩ ម៉ែត្រ។
គួរបញ្ជាក់ថា ការថតរូបមង្គលការដ៏ព្រឺព្រួចនេះ បានរៀបចំឡើងដោយក្រុមហ៊ុនមួយ ឈ្មោះ Cosnavi នៅឯអណ្ដូងរ៉ែមួយកន្លែង ជិតទីក្រុង Iwafune ខេត្ត Tochigi Prefecture ប្រទេសជប៉ុន៕
ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា៖