រថយន្ត​​ហោះ​ដំបូង​បង្អស់​ក្នុង​លោក ដាក់​លក់​តម្លៃ​មិន​ដល់​ ១០ ម៉ឺន​​​ដុល្លារ​

  • 2017-06-11 01:42:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​បើក​យន្តហោះ​សញ្ជាតិ​ស្វីស​ Pavel Brezina បាន​បង្កើត​ឡើង​ដោយ​ជោគជ័យ​នូវ​រថយន្ត​ហោះ​ដំបូង​បង្អស់​ក្នុង​លោក ដែល​អាច​ធ្វើ​ដំណើរ​បាន​ទាំង​នៅ​លើ​អាកាស​និង​ផ្លូវ​ធម្មតា​។​ រថយន្ត​របស់​លោក​មាន​ឈ្មោះ​ GryoDrive ដែល​មាន​ដាក់​លក់​ជា​សាធារណៈ​ក្នុង​តម្លៃ​ជាង​ ៦៣,៧៥០ ដុល្លារ ប៉ុន្តែ​អាច​ឡើង​ដល់ ១៥ ម៉ឺន​ដុល្លារ​ ផ្អែក​ទៅ​លើ​គ្រឿង​បន្ថែម​សំខាន់ៗ​នៅ​ខាង​ក្នុង​។​

ស្ថាបនិក GryoDrive លោក Pavel Brezina

វា​ជា​ប្រភេទ​រថយន្ត​ពីរ​កៅអី​ ដែល​មាន​ល្បឿន​រត់​លើ​ផ្លូវ​ធម្មតា​ប្រមាណ ៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​ល្បឿន​លឿន​​បំផុត​សម្រាប់​រត់​លើ​អាកាស​​ប្រមាណ ១៧៧ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​ទាមទារ​ចម្ងាយ​ដី​ជាង ១០០ ម៉ែត្រ​មុន​ធ្វើ​ការ​ហោះ​ឡើង​។ ​​វា​អាច​ហោះ​បាន​ចម្ងាយ​ ៦០០ គីឡូម៉ែត្រ​សម្រាប់​​មួយ​ពេញ​ចំណុះ​ធុង​ផ្ទុក​​ប្រេង​សាំង​។

រំលឹក​ថា​រថយន្ត​ហោះ​គូ​ប្រជែង​​មួយ​ផ្សេង​ទៀត​ AeroMobil ដែល​ល្បី​កាល​ពី​ខែ​មុន​ ក៏​នឹង​ត្រៀម​ចេញ​លក់​ដូច​គ្នា​នា​ឆ្នាំ ២០២០ ប៉ុន្តែ​តម្លៃ​របស់​វា​រាង​ថ្លៃ​បន្តិច​ដោយ​ប្រហែល ៣២៥,១២៥ ដុល្លារ​ ខណៈ​ល្បឿន​រត់​នៅ​លើ​អាកាស​ស្មើ​ទៅ​នឹង​រថយន្ត​ GyroDrive ប៉ុន្តែ​នៅ​លើ​ផ្លូវ​ធម្មតា​អាច​រត់​បាន​លឿន​ជាង​ក្នុង​ល្បឿន​ ១៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕

អាន​បន្ត៖

- ទិញ​ទូរសព្ទ iPhone 7 និង iPhone 7 Plus ភ្លាម​បាន​លុយ ៦៩ ដុល្លារ​វិញ​ភ្លាម

- ស្ងាត់​ៗ​ ​Samsung​ ​ចេញ​ ​Monitor​ ​កោង​ ​ហើយ​វែង​អស់​ស្ទះ

- iPhone​ ​ចេញ​ចុង​ឆ្នាំ​ ​២០១៧​ ​នឹង​គ្មាន​បច្ចេកវិទ្យា​ ​4G

ប្រភព៖ ibtimes   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី