iPhone​ ​ចេញ​ចុង​ឆ្នាំ​ ​២០១៧​ ​នឹង​គ្មាន​បច្ចេកវិទ្យា​ ​4G

  • 2017-06-10 07:11:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ដ៏​រន្ធត់​អង្រួន​ទីផ្សារ​ភាគហ៊ុន​អាមេរិក​ ​គឺ​ដំណឹង​ដែល​ ​iPhone​ ​ចេញ​ចុង​ឆ្នាំ​ ​២០១៧​ ​នេះ​នឹង​មិន​មាន​បច្ចេកវិទ្យា​ ​LTE​ ​ឬ​គេ​ស្គាល់​ថា​ ​4G​ ​នោះ​ទេ។

រូបតំណាង iPhone ចេញចុងឆ្នាំ ២០១៧

ការ​អវត្តមាន​បច្ចេកវិទ្យា​ ​LTE​ ​សម្រាប់​ ​iPhone​ ​ជំនាន់​ក្រោយ​នេះ​ ​គឺ​មក​ពី​ការ​ផ្គត់ផ្គង់​មិន​ទាន់​ពេល​នៃ​ដៃ​គូសហការ​ ​មាន​ដូច​ជា​ ​Qualcomm​ ​និង​ Intel​ ​ខណៈ​ម៉ូដែល​ ​ដែល​រង​ការ​ប៉ះ​ពាល់​ ​គឺ​ ​iPhone 7S​ ​7S Plus​ ​និង​ម៉ូដែល​គម្រប់​ខួប​ ​១០​ ​ឆ្នាំ​ ​ដែល​សន្និដ្ឋាន​ថា​ជា​ ​iPhone 8។

ក្រោយ​ដំណឹង​នេះ​ចេញ​ផ្សាយ​ ​ភាគហ៊ុន​របស់​ ​Apple​ ​ក្នុង​ផ្សារហ៊ុន​ទីក្រុង​ញ៉ូយក​ ​ធ្លាក់​ប្រមាណ​ ​១,៦​ ​ភាគរយ​ ​ដែល​ស្មើ​ ​១៥២,៥៦​ ​ដុល្លារ​ ​ក្នុង​មួយ​ហ៊ុន៕

ប្រភព៖ Bloomberg   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម