ក្នុង​ថ្ងៃ​ជប់​លៀង​ជូន​ពលរដ្ឋ​នៅ​ប៊ូឌីញ ឯកឧត្ដម ជា សុផារ៉ា បាន​ធ្វើ​រឿង​មួយ​គួរ​ឱ្យគោរពបំផុត

  • 2017-06-11 04:57:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​ជប់​លៀង​​នំបញ្ចុក​ ២​តោន ជូន​ប្រជាពលរដ្ឋ​នៅ​ប៊ូឌីញ ​កាល​ពី​ថ្ងៃ​ទី ១០ ខែ​មិថុនា កន្លង​ទៅ​ថ្មីៗ​នេះ ឯកឧត្ដម​ ជា​ សុផារ៉ា ទេស​រដ្ឋ​មន្រី្ត រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ ​បាន​ចូលរួម​ពិសា​នំ​បញ្ចុក​ជាមួយ​ពលរដ្ឋ​ដោយ​ផ្ទាល់ ជា​ពិសេស​បាន​ជួប​ពិភាក្សា​រក​ដំណោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ជូន​ពលរដ្ឋ​ទល់​មុខ​គ្នា និង​ដោះ​ស្រាយ​ភ្លាម​ៗ​នៅ​កន្លែង ដោយ​មាន​មន្ត្រី ​របស់​ឯកឧត្ដម ជា​អ្នក​កត់ត្រា​រាល់​បញ្ហា​ទាំង​នោះ។ ការ​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល និង​ចំណាត់​ការ​របស់ ឯកឧត្ដម បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​សាទរ និង​អបអរ​ជា​ខ្លាំង​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា ទេស​រដ្ឋ​មន្ត្រី​ ជា សុផារ៉ា គឺ​ជា​រដ្ឋ​មន្រ្តី​ទី​មួយ​ហើយ​ដែល​អាច​ដោះស្រាយ​បញ្ហា​​អូស​បន្លាយ​រាប់​ឆ្នាំ​កន្លង​មក​នេះជូន​ពលរដ្ឋ​ដោយ​ជោគជ័យ​ និង​សន្តិភាព​ ហើយ​​កំពុង​ទទួល​បាន​ប្រជាប្រិយភាព ក្នុង​ក្រអៅ​បេះដូង​របស់​ប្រជាពលរដ្ឋ​។ ឯកឧត្ដម បាន​រៀបចំ​ពិធី​ជប់លៀង​ជូន​ប្រជាពលរដ្ឋ​អគារ​ប៊ូឌីញ​ «ស» ដោយ​ការ​ហូប​នំ​បញ្ចុក នៅ​ក្បែរ​អគារ​ប៊ូឌីញ​ផ្ទាល់​តែ​ម្ដង ដែល​ការ​ជប់លៀង​នេះ ធ្វើឡើងបន្ទាប់​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​អគារ​ប៊ូឌីញនេះ ​បាន​ព្រមព្រៀង​លក់​លំនៅដ្ឋាន​ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​អចលនទ្រព្យ​របស់​ជប៉ុន Arakawa ក្នុង​មួយ​ម៉ែត្រ​ការ៉េ ១,៤០០​ដុល្លារ​អាមេរិក៕

ទស្សនាវីដេអូខាងក្រោមនេះ៖

​​

អត្ថបទ៖ វឌ្ឍនៈ