តំបន់ទេសចរណ៍មួយនៅថៃ កើនចំនួនសត្វស្វាច្រើនពេក បង្កជាភាពអនាធិបតេយ្យ
- 2017-06-12 03:10:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំបន់ទេសចរណ៍មួយនៅថៃ កើនចំនួនសត្វស្វាច្រើនពេក បង្កជាភាពអនាធិបតេយ្យ
ចន្លោះមិនឃើញ
ហ្វូងសត្វស្វាច្រើនជាង ៣ពាន់ក្បាល កំពុងបង្កជាបញ្ហាឈឺក្បាលខ្លាំង ដល់សាធារណជន និងម្ចាស់ភោជនីយដ្ឋាន ដែលស្ថិតនៅក្នុងវត្ត Khao Takiap ទីក្រុង Hua Hin ប្រទេសថៃ។
ម្ចាស់ភោជនីយដ្ឋានលក់គ្រឿងសមុទ្រម្នាក់ បានឲ្យដឹងថា សត្វស្វានៅទីនោះបានបង្កបង្កើតកូនជាច្រើនក្បាល កាលពីពេលថ្មីៗនេះ ហើយពួកវាបានលួចចំណីអាហារ ក៏ដូចជាវត្ថុមានតម្លៃនានា ពីក្រុមអ្នកទេសចរដែលបានទៅលេងកម្សាន្ត។
ក្រៅពីនេះ មានខ្លះទៀត បានបំផ្លាញដំបូងផ្ទះប្រជាជន និងឡើងតោងបង្គោលខ្សែភ្លើងឆក់ងាប់ បណ្ដាលឲ្យដាច់អគ្គិសនីនៅតំបន់នោះ។ បច្ចុប្បន្ន រដ្ឋាភិបាលថៃ កំពុងស្វែងរកដំណោះស្រាយ ក្នុងការបញ្ជូនសត្វស្វាទាំងនោះចេញពីទីក្រុង ដើម្បីយកទៅដាក់ក្នុងព្រៃធម្មជាតិវិញ៕