ក្រុមហ៊ុន​បង្កើត WeChat ជាប់​កំពូល​ទាំង ១០​ ស្លាកយីហោ​មាន​តម្លៃ​ថ្លៃ​បំផុត

  • 2017-06-12 04:33:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​តារាង​ស្លាកយីហោ​មាន​តម្លៃ​ថ្លៃ​បំផុត BrandZ Top 100 ប្រចាំ​ឆ្នាំ ២០១៧ ក្រុមហ៊ុន​ចំនួន ២៤ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ បាន​ជាប់​សុទ្ធ​តែ​លេខ​កំពូលៗ។​ ក្នុង​នោះ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ប្រទេស​ចិន​ Tencent បាន​ឈរ​ឈ្មោះ​នៅ​លំដាប់​ទី ៨ នៃ​ ១០០ ក្រុមហ៊ុន​មាន​ឥទ្ធិពល​បំផុត​លើ​លោក​។

Tencent ជា​អ្នក​បង្កើត​បណ្តាញ​ទំនាក់ទំនង​សង្គម​ WeChat ដ៏​ល្បី​សុសសាយ​នៅ​ប្រទេស​ចិន​។

គួរ​ឲ្យ​ចាប់​អារម្មណ៍ ​ក្រុមហ៊ុន​ SAMSUNG របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ឈរ​នៅ​លេខ ៣៧, ក្រុមហ៊ុន​ Toyota របស់​ជប៉ុន​ឈរ​នៅ​លេខ ៣០​ និង​ក្រុមហ៊ុន​ Huawei របស់​ប្រទេស​ចិន​ឈរ​នៅ​លេខ ៤៩។ ចំណែក​ Nissan របស់​ជប៉ុន​ដែល​ឈរ​លេខ ១០០។

​ក្រុមហ៊ុន​ឈរ​នៅ​លំដាប់​ Top Five គឺ​មាន​ទីតាំង​ក្នុង​ទឹកដី​អាមេរិក​ទាំង​អស់​ រួម​មាន​ Google, Apple, Microsoft, Amazon និង​ Facebook ។​

បន្ត​ចុច​អាន៖

ប្រភព៖ Asia.Nikkei   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម