វិបត្តិ​ការ​ទូត​កាតារ​អាច​​ប៉ះពាល់​ដល់​ការ​ធ្វើ​ម្ចាស់ផ្ទះ World Cup ២០២២ ទេ​?

  • 2017-06-12 07:48:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបត្តិ​ការទូត​នៅ​​កាតារ​នឹង​មិន​ប៉ះពាល់​ដល់​ការ​ធ្វើ​ម្ចាស់​ផ្ទះ​ World Cup ឆ្នាំ​២០២២​របស់​ប្រទេស​នេះ​ទេ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក Gianni Infantino ប្រមុខ​ FIFA។

Gianni Infantino

"ពួក​យើង​កំពុង​ជួប​ប្រទះ​វិបត្តិ​ការ​ទូត ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា​មិន​យូរ​ប៉ុន្មាន​ប្រទេស​ទាំង​នោះ​នឹង​ត្រឡប់​ទៅ​ស្ថានការណ៍​ដូច​ដើម​វិញ​។ ជា​ការ​ពិត​ បើ​សិន​ជា​បាល់ទាត់​អាច​ធ្វើ​ឲ្យ​គ្រប់យ៉ាង​បាន​ធូរ​ស្បើយ​ខ្ញុំ​ក្នុងនាម​ជា​ប្រធាន​ FIFA នឹង​ធ្វើ​ភ្លាម"។ Infantino និយាយ​ដូច្នេះ។

​វិបត្តិ​ការ​ទូត​នៅ​តំបន់​ឈូង​សមុទ្រ​ពែក្ស​ រវាង​កាតារ​ និង​ប្រទេស​ អារ៉ាប៊ីសាអ៊ូឌីត​, ​អារ៉ាប់រួម​ អេហ្ស៊ីប​ បារ៉ែន ​និង​គុយវ៉ែត​ នៅ​មិន​ទាន់​បាន​ធូរស្បើយ​នៅ​ឡើយ​បន្ទាប់​ពី​ប្រទេស​ទាំង​៥​​បាន​ដាក់​ទណ្ឌកម្ម​ និង​ផ្ដាច់​ទំនាក់ទំនង​ការទូត​ជា​មួយ​កាតារ​ដោយ​ចោទ​ថា កាតារ​បាន​ផ្ដល់​ជំនួយ​ដល់​ចលនា​បះបោរ​ឥស្លាម​​នៅ​លីប៊ី, ​អេហ្ស៊ីប ​និង​នៅ​ស៊ីរី​ ជាដើម៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ វីរ័ត្ន