៤ចំណុច​ដែល​ធ្វើ​ឲ្យ​ ឡៅ​ ចិត្រា​ ខ្លាំង​និង​ល្បី​លឿន​

  • 2017-06-13 01:47:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​វិស័យ​ប្រដាល់​គុន​ខ្មែរ​ ច្បាស់​ជា​ស្គាល់​ហើយ​ជើង​ខ្លាំង​វ័យក្មេង​ ឡៅ​ ចិត្រា​ ដែល​ជា​ម្ចាស់​មេដាយ​មាស​កីឡា​ជាតិ​លើក​ទី១​និង​ជា​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ខាង​ផ្នែក​ប្រដាល់​គុន​ខ្មែរ។​ កីឡាករ​ក្លឹប​ឆ័ត្រយោង៩១១​ រូប​នេះ​កំពុង​តែ​សាង​កេរ្តិ៍ឈ្មោះ​យ៉ាង​ល្អ​និង​ល្បី​ទៅ​ៗ​ជា​បណ្ដើរ​ៗ​ហើយ។​ តើ​កត្តា​អ្វី​ខ្លះ​ដែល​ជំរុញ​ឲ្យ​កីឡាករ​ម្នាក់​នេះ​មាន​ធ្វើ​បាន​ល្អ​ដូច​សព្វ​ថ្ងៃ?

ឡៅ​ ស៊ីណាត​

ឡៅ​ ស៊ីណាត​ ដែល​ជា​អតីត​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​របស់​កម្ពុជា​និង​ជា​បង​ប្រុស​បង្កើត​របស់​ ឡៅ​ ចិត្រា​ បាន​ឲ្យ​ដឹង​ថា​ បើ​តាម​ការ​មើល​ឃើញ​ជាក់ស្ដែង​នា​ពេល​កន្លង​មក​ក៏​ដូច​ជា​បច្ចុប្បន្ន​នេះ​ មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ប្អូន​ប្រុស​លោក​ម្នាក់​នេះ​មាន​ការ​អភិវឌ្ឍន៍​ខ្លួន​លឿន​ដូច​នេះ​ អាច​មក​ពី​កត្តា​មួយ​ចំនួន​ដូច​ជា៖​ ទី១​ មិន​ដើរ​លេង​ផ្ដេសផ្ដាស​ ទី២​ គោរព​ច្បាប់​ទម្លាប់​បាន​ត្រឹមត្រូវ​ល្អ​ ទី៣​ ខំ​ប្រឹងប្រែង​ហ្វឹកហាត់​មិន​ធ្វេស​ប្រហែស​ និង​ទី៤​ ឡើង​ប្រកួត​ដោយ​មាន​ទំនុក​ចិត្ត​ខ្ពស់។​

ចៅ​ក្រុម​នៅ​សង្វៀន​បាយ័ន​រូប​នេះ​បន្ថែម​ទៀត​ថា​ កត្តា​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​និង​រួម​ផ្សំ​និង​កាយសម្បទា​អំណោយ​ផល​ផង​នោះ​ទើប​អាច​ធ្វើ​ ចិត្រា ​ប្រកួត​បាន​ល្អ​នា​ពេល​កន្លង​មក។​

កីឡាករ​ ឡៅ​ ចិត្រា

កីឡាករ​ ឡៅ​ ចិត្រា​ ជា​ជើង​ខ្លាំង​ប្រចាំ​ទម្ងន់​៥៧គីឡូក្រាម​ រាល់​ការ​ប្រកួត​របស់​គេ​កម្រ​ចាញ់​ដៃ​គូ​ខ្លាំង​ណាស់។​ ប្អូន​ ឡៅ​ ចន្រ្ទា​ ម្នាក់​នេះ​ទើប​ឈ្នះ​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​ ទី១០ ​មិថុនា​ ឆ្នាំ​២០១៧​ នេះ​ ទទួល​បាន​ប្រាក់​រង្វាន់​ ១០០០​ ដុល្លារ​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ ដោយ​ឈ្នះ​កីឡាករ​ ឡុង​ ជិន៕​

អត្ថបទ៖ នួន ស៊ីណា​