ដើម្បី​ប្រមូល​ពាន​ទាំង​អស់ ​គ្រូ​ថ្មី Barcelona ​ចង់​បាន​កីឡាករ​៣​នាក់​នេះ

  • 2017-06-13 02:06:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ernesto Valverde ​អ្នក​ចាត់ការ​ក្រុម Barcelona ​ចង់​បាន​កីឡាករ​៣​នាក់​គឺ​ Philippe Coutinho, Hector Bellerin ​និង​ Marco Verratti ​ដើម្បី​មក​រួម​ក្រុម ​ត្រៀម​ប្រមូល​យក​ពាន​ទាំង​អស់​នៅ​រដូវកាល​ក្រោយ។

លោក​ Ernesto Valverde

Valverde ​ត្រូវ​បាន​ក្លឹប​តែងតាំង​ជំនួស​លោក Luis Enrique ​ដែល​បាន​ចាកចេញ​កាល​ពី​ចប់​រដូវ​កាល​មុន​នេះ។ វត្តមាន​របស់​​អ្នក​ចាត់ការ​ដែល​ធ្លាប់​ជា​​កីឡាករ Barcelona ​រូប​នេះ ​នឹង​មាន​ការ​ផ្លាស់ប្ដូរ​ច្រើន​នៅ​ក្លឹប​អ្នក​មាន​បុណ្យ ​ពោល​គឺ​លោក​ប្រកាស​លក់​កីឡាករ​ជា​ច្រើន ហើយ​ថែម​ទាំង​ចុះ​ផ្ដល់​ឱកាស​ឱ្យ​ក្មេង​ៗ ​ជំនាន់​ក្រោយ​បាន​បញ្ចេញ​សមត្ថភាព​ថែម​ទៀត។

Marco Verratti

យ៉ាងណាមិញ លោក ​Valverde ​ក៏​ត្រូវ​ការ​កីឡាករ​ថ្មី​ៗមក​ដែរ ​ដោយ​លោក​គ្រោង​ទិញ​កីឡាករ​ថែម​ដល់​ទៅ​៣​នាក់​ឯ​ណោះ។ ខ្សែ​ការពារ Hector Bellerin ​ទិញ​មក​ដើម្បី​កន្លែង​ដែល​ Dani Alves ​ចាកចេញ​ទៅ ​ខណៈ​ដែល​កីឡាករ​២​នាក់​ទៀត​ដែល​ជា​ខ្សែ​បម្រើ​ Philippe Coutinho ​និង​ Marco Verratti ​យក​មក​ដើម្បី​ពង្រឹង​តំបន់​បម្រើ​ឱ្យ​កាន់​តែ​ល្អ​ថែម​ទៀត។

បន្ថែម​ពី​លើ​កីឡាករ​ទាំង​៣​នាក់​ខាង​លើ​ហើយ ​ក្រុម Barcelona ​ក៏​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​Riyad Mahrez ​ផង​ដែរ ​ដើម្បី​ជា​កម្លាំង​បន្ថែម​សម្រាប់​តំបន់​ប្រយុទ្ធ ត្បិត​អី​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​ជួយ​បាន​ច្រើន​តំបន់​ខាង​លើ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ