កុំចេះតែហ៊ាន! តារាកូរ៉េម្នាក់នេះ មិនមែនលំៗទេណា ទៅណាផ្អើលស្រីៗមិនចេះតិច (វីដេអូ)

  • 2017-06-13 06:25:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sam Okyere គឺជា​តារា​ប្រុស​កូរ៉េ​​ដែល​មាន​ភាព​ល្បីល្បាញ​មិនធម្មតា​ដែរ​ក្នុង​ពេល​បច្ចុប្បន្ន​ ទាំង​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ និង​នៅ​លើ​អ៊ីនធឺណិត។

មហាជន​មួយ​ចំនួន​ពិត​ជា​បាន​ជ្រាប​ពី​ដំណើរ​មក​កាន់​ប្រទេស​កូរ៉េ​ និង​ផល​វិបាក​អ្វី​ខ្លះ​ដែល​តារា​ប្រុស​បរទេស​រូប​នេះ​បាន​ជួប​ប្រទះ​ពេល​មក​នៅ​ប្រទេស​ដទៃ។

Okyere មកដល់​ប្រទេស​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ក្នុង​ឆ្នាំ​​ ២០០៩​ ក្រោយ​ទទួល​បាន​អាហារូបករណ៍​Korean Government Scholarship Program មក​សិក្សា​សាកលវិទ្យាល័យ​នៅ​ប្រទេស​នេះ ហើយ​លោក​គឺជា​ បេក្ខជន​ម្នាក់​ ក្នុង​ចំណោម​ ២នាក់​ មក​ពី​ប្រទេស​ហ្គាណា​ ដែល​មាន​សំណាង​ទទួល​បាន​ឱកាស​ពិសេស​នេះ។ រស់​នៅ​ប្រទេស​កូរ៉េ​ឆ្នាំ​ដំបូង​ លោក​មាន​ភ្ញាក់ផ្អើល​នឹង​ភាព​ស៊ីវិល័យ​ក្នុង​ទីក្រុង​ ប៉ុន្តែ​ក៏​មាន​អារម្មណ៍​នឹករលឹក​ដល់​គ្រួសារ​របស់​លោក​ខ្លាំង​ដែរ ជាពិសេស​ពេល​មាន​បុណ្យទាន​ម្ដងៗ។

Sam Okyere​ និងក្រុមគ្រួសារ

ជំនួប​ជាមួយ​វិបសាយ​ Nextshark Okyere បាន​និយាយ​ថា​៖ "កាលពី​ជិះ​រថភ្លើង​ក្រោម​ដី​ដំបូង​ គ្មាន​អ្នកណា​ចង់​អង្គុយ​ជិត​ខ្ញុំ​ទេ​ ពួកគេ​សុខចិត្ត​ឈរ។ តាម​ពិត​ពួកគេ​ចង់​អង្គុយ​ ប៉ុន្តែ​មិនមែន​ នៅ​ជិត​បុរស​ស្បែក​ខ្មៅ​ឡើយ។ ពេល​ខ្ញុំ​សួរ​មិត្ត​ជនជាតិ​កេនយ៉ា​ តើ​ធ្លាប់​ជួប​រឿង​បែប​នេះ​ទេ​ គេ​ឆ្លើយ​ថា​ គ្រប់​ពេល​តែង​តែ​បែបនេះ”។

ក្រោយ​មក​លោក​គិត​ថា​ មិន​អាច​នៅ​តែ​បែប​នេះ​ទេ​ ត្រូវ​តែ​ផ្លាស់​ប្ដូរ​អ្វី​មួយ​ ព្រោះ​មិន​ចង់​ឲ្យ​មាន​ការ​រើសអើង​ពណ៌​សម្បុរ​តទៅ​ទៀត។ ពេល​នោះ​លោក​ខិតខំ​រៀន​ភាសា​ និង​វប្បធម៌​ និង​វិវត្ត​ខ្លួន​ចូល​ក្នុង​វិស័យ​សិល្បៈ។ កម្មវិធី​ដំបូង​ដែល​លោក​បង្ហាញ​មុខ​គឺ "Hello Couselor” លើ​ទូរទស្សន៍​ KBS ហើយ​ពេល​នោះ​ហើយ​ជា​ពេល​ដែល​លោក​ ទទួល​បាន​ចំណាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន។

ដោយឡែក​ក្រៅ​ពី​ទទួល​បាន​អ្នកគាំទ្រ​ និង​ជា​តារា​ទូរទស្សន៍​ម្នាក់​ លោក​ក៏​បាន​ចូលរួម​ក្នុង​ការងារ​សង្គម​ច្រើន​ដែរ​ ដូចជា​ជួយ​សាងសង់​ សាលារៀន​នៅ​ប្រទេសកំណើត​របស់​លោក​ និង​ផ្សារភ្ជាប់​វប្បធម៌​ ប្រទេស​ទាំង​២ (កូរ៉េ-ហ្គាណា) ថែមទៀត។

មក​ទល់​បច្ចុប្បន្ន​ តារា​ទូរទស្សន៍ រូប​នេះ​ កាន់​តែ​មាន​ភាព​ល្បីល្បាញ​ មាន​ការ​ចូលចិត្ត​ពី​មហាជន​គ្រប់​មជ្ឈដ្ឋាន​ ហើយ​ពេល​ចេញ​ក្រៅ​ម្ដងៗ​ តែង​មាន​អ្នក​គាំទ្រ​សុំ​ថត​រូប​ជាមួយ​ជា​ច្រើន តែ​អ្វី​ដែល​លោក​សប្បាយ​ចិត្ត​ គឺ លោក​មាន​មិត្ត​ច្រើន​ ហើយ​មហាជន​ទូទៅ​ក៏​មាន​ការ​យល់​ដឹង​ច្រើន ហើយ​ឈប់​រើសអើង​ពណ៌​សម្បុរ​ទៀត​ដែរ៕

ប្រភព៖ Koreaboo | nextshark   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី