អបអរសាទរ!​ កម្ពុជាឈ្នះ​ក្រុម​ខ្លាំង​អាហ្វហ្គានីស្ថាន ១-០

  • 2017-06-13 13:25:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​កម្ពុជា​​បាន​បំបែក​កំណត់​ត្រាយក​ឈ្នះ​ក្រុម​ខ្លាំង​​អាហ្វហ្គានីស្ថាន​ដោយ​លទ្ធផល ១-០ មុន​នេះ​បន្តិច ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​ សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​​ក្នុង​ពូល C នៃ​​ពាន​រង្វាន់ AFC Asian Cup 2019 ​វគ្គ​ជម្រុះ។

​ក្រុម​បាល់ទាត់​កម្ពុជា​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ប៉ុន្តែ​គ្មាន​សំណាង​ទម្លាយ​សំណាញ់​របស់​​អាហ្វហ្គានីស្ថាន​ឡើយ​ដែល​ចប់​វគ្គ​ទី​១​ដោយ​លទ្ធផល ០-០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​ ​ក្នុង​ការ​ប្រកួត​​សន្សំ​ពិន្ទុ​​ក្នុង​ពូល C នៃ​​ពាន​រង្វាន់ AFC Asian Cup 2019 ​វគ្គ​ជម្រុះ។ ចំពោះ​ការ​ប្រកួត​វគ្គ​ទី​២ ក្រុម​ទាំង​ពីរ​មាន​ឱកាស​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មកដូច​គ្នា ប៉ុន្តែ​កម្ពុជា​មាន​សំណាង​ជាង។ នៅ​នាទី​ទី​៥៩​​ អ្នក​ចាំ​ទី​​អាហ្វហ្កានីស្ថាន​​ទាត់​បាល់​បុក​ ប្រាក់ មុន្នីឧត្តម ហើយ​បាល់​លោត​ចូល​ទី​បាន​សម្រេច​ដែល​ធ្វើ​ឲ្យ​កម្ពុជា​​ទទួល​បាន​ជ័យជម្នះ​តែ​ម្តង។ បន្ទាប់​ពី​កម្ពុជា​នាំ​មុខ ក្រុម​អាហ្វហ្កានីស្ថាន​បាន​ព្យាយាម​វាយ​សម្រុកយ៉ាង​ខ្លាំង​ ប៉ុន្តែ​​គ្មាន​សំណាង​ឡើយ​ បើ​ទោះ​ជា​ស៊ុត​ជា​ច្រើន​លើក​ក៏​ដោយ។ អ្វី​ដែល​ពិសេស​នោះ​ អ្នក​ចាំ​ទី​កម្ពុជា ស៊ូ យ៉ាទី សង្គ្រោះ​បាល់​បាន​​ជា​ច្រើន​លើក៕

សកម្មភាព​កម្ពុជា និង​អាហ្វហ្កានីស្ថាន
ក្រុម​កម្ពុជា

​កម្មវិធី​ប្រកួត​សន្សំ​ពិន្ទុ​លើក​ទី​៣ របស់​កម្ពុជា នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​ទទួល​ក្រុម​ វៀតណាម នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​