ដំណឹង​ល្អ! កម្ពុជា​នឹង​មាន​រោងចក្រ​កែច្នៃ​សាច់​ដើម្បី​សង្គ្រោះ​ដល់​កសិករ

  • 2017-06-13 10:04:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​កសិកម្ម​កំពុង​ជួប​បញ្ហា​ប្រឈម​ជារឿយៗ​នា​រយៈ​ពេល​ចុង​ក្រោយ ជា​ពិសេស ការ​នាំ​ចូល​ពី​បរទេស​យ៉ាង​ច្រើន​លើស​លុប ដែល​ធ្វើ​ឲ្យ​កសិករ និង​អាជីវករ​រកស៊ី​ក្នុង​របរ​នេះ ជួប​ស្ថានភាព​សេដ្ឋកិច្ច​យ៉ាង​ត្រដាបត្រដួស ​និង​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ ស្វែង​រក​ដំណោះ​ស្រាយ​យ៉ាង​តក់ក្រហល់។ ស្រប​គ្នានេះ លោក​ឧកញ៉ា ម៉ុង ឫទ្ធី ដែល​ជា​សេដ្ឋី​កសិកម្ម និង​ជាសហ​ប្រធាន​ក្រុម​ការងារ​កសិកម្ម​ កសិឧស្សាហកម្ម​ផង​នោះ បាន និង​កំពុង​ព្យាយាម​អូស​ទាញ​វិនិយោគិន​ក្រៅប្រទេស មក​បង្កើត​រោង​ចក្រ​កែច្នៃ​សាច់ ដើម្បី​សង្គ្រោះ​ដល់​ប្រជាកសិករ​ខ្មែរ។

យោង​តាម​សារ​របស់​លោក​ឧកញ៉ា ម៉ុង ឫទ្ធី ដែល​បង្ហោះ​លើ​ហ្វេ​សប៊ុក​លោកថា វិនិយោ​គិន​ពី​ប្រទេស ប៉ូឡូញ កំពុង​សិក្សា​លទ្ធភាព​ក្នុង​ការ​សាងសង់​រោងចក្រ​កែច្នៃ​សាច់​នៅ​កម្ពុជា ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ចិញ្ចឹម​ជ្រូក​របស់​លោក​ឧកញ៉ា ម៉ុង ឫទ្ធី ។ គម្រោង​បង្កើត​ចក្រ​កែច្នៃ​សាច់​នេះ ក្នុង​គោល​បំណង​ជួយ​សង្គ្រោះ​ដល់​កសិករ​កម្ពុជា​យើង​ដែល​កំពុង​តែ​ទទួលរងគ្រោះ​ដោយសារ តែ​ការ​ នាំ​ចូល​សត្វ​រស់​យ៉ាង​គំហុក​ពីសំណាក់​ប្រទេស​ជិតខាង​៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម
អត្ថបទថ្មី